Banner KNP Detail Top

អាកាសធាតុនៅប្រទេសកម្ពុជាពេលនេះ ស្ថិតក្រោមឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយ បង្កឱ្យមានភ្លៀងរប៉េះរបោះនៅតំបន់មាត់សមុទ្រទំនាបកណ្តាលភាគពាយព្យ និងខ្ពង់រាបភាគខាងជើង

អាកាសធាតុនៅប្រទេសកម្ពុជាពេលនេះ ស្ថិតក្រោមឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយ បង្កឱ្យមានភ្លៀងរប៉េះរបោះនៅតំបន់មាត់សមុទ្រទំនាបកណ្តាលភាគពាយព្យ និងខ្ពង់រាបភាគខាងជើង

ភ្នំពេញ៖ នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២៣នេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួង ធនធាន ទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងថា ប្រទេសកម្ពុជានៅ ពេលនេះទទួលរងឥទ្ធិពលជ្រលងសម្ពាធ ទាបខ្សោយបង្កឱ្យមានភ្លៀងរប៉េះរបោះនៅតំបន់មាត់សមុទ្រ ទំនាប កណ្តាលភាគពាយព្យនិងខ្ពង់រាបភាគខាងជើង ដោយមាន បរិមាណ មិនច្រើនទេ។
ចំណែករបបខ្យល់វិញអ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថាវាស្ថិតក្នុងស្ថានភាពវិលវល់ តែខ្យល់មូសុងនិរតីបានរុញមកម្តងៗ ហើយ ជាសញ្ញាប្រាប់ថាខ្យល់ជិតដល់ពេលប្តូរទិសដោយបក់មមពីទិសនិរតីទាំងស្រុងហើយ។
អាកាសធាតុនៅប្រទេសកម្ពុជាពេលនេះ ស្ថិតក្រោមឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយបង្កឱ្យមានភ្លៀងរប៉េះរបោះនៅតំបន់មាត់សមុទ្រទំនាបកណ្តាលភាគពាយព្យនិងខ្ពង់រាបភាគខាងជើងដោយមានបរិមាណមិនច្រើនជាមួយនឹងស្ថានភាពខ្យល់វិលវល់និងខ្យល់មូសុងនិរតីបានរុញមកម្តងៗជាសញ្ញាប្រាប់ថាខ្យល់ជិតដល់ពេលប្តូរទិសហើយ។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣បានជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី២៦ខែមេសាដល់ថ្ងៃទី២ខែឧសភាថា នៅក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យម ជាមួយខ្យល់ប្រែប្រួលនិងក៏អាចកើតមានឡើងនូវសម្ពាធទាបកម្តៅ (Thermal Low )នាំឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅ បង្គួលាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងកើត មាន នៅគ្រប់តំបន់ ។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ស្ថានភាពបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៦ទៅ៣៨អង្សាសេ។ផ្នែកមួយចំនួននៃរាជធានី ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅបង្គួរនៅផ្នែកខ្លះ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ពិសេសប ណ្តាខេត្តភាគពាយ័ព្យ ។
នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣៥ទៅ៣៧អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាន់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ ។ អាច មាន ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅក្នុងសេចក្តីជូនដំណឹងក្រៅពីប្រាប់ឱ្យសាធារណជនទទួលជ្រាបជាព័ត៍មានក៏បានអំពាវនាឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង