ពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road ខ្នាតអន្តរជាតិ នៅខេត្តមណ្ឌលគិរី
ពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road ខ្នាតអន្តរជាតិ នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នៅថ្ងៃសុក្រ ៧រោច ខែបុស្ស ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឡេង ទន់ សមាជិកក្រុមប្រឹក្សាខេត្តនិង លោក ងិន សុវិមាន អភិបាលរងខេត្តបានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road ខ្នាតអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក យុវជន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ កីឡាការនីជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលក្រុមកីឡាករ កីឡាការនីជាតិ អន្តរជាតិចំនួន ០៦ប្រទេស ចូលរួមប្រណាំងរថយន្ត សន្តិភាព នៅទីលានប្រណាំងរថយន្ត 12MotorPark ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៕