Banner KNP Detail Top

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព ដែលជាបរិស្ថានគ្រប ដណ្តប់ ចាំបាច់សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យ

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព ដែលជាបរិស្ថានគ្រប ដណ្តប់ ចាំបាច់សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យ


ភ្នំពេញៈ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា សព្វថ្ងៃនេះ រាជធានី ភ្នំពេញមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ទាំងផ្នែកសំណង់អគារ, ហេដ្ឋារចនាសម្ព័ន្ធរូបវ័នុ្ត, សេវាអគ្គិសនី, សេវាទឹកស្អាត, សេវាអប់រំ, សេវាសុខាភិបាល, សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ព្រមទាំងសេវាកម្មចម្រុះសម្បូរបែបជាច្រើនផ្តល់ដោយវិស័យឯកជន ហើយពិតស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាចំណុចនៃសរសៃឈាមប្រមូលផ្តុំគ្រប់ផ្នែកគ្រប់វិស័យរបស់ជាតិ ទាំងនយោបាយ សេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម ទេសចរណ៍ សង្គម និងវប្បធម៌។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព ដែលជាបរិស្ថានគ្រប ដណ្តប់ ចាំបាច់សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិក របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សរុបប្រមាណជាង មួយ ពាន់នាក់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងភារៈជាអ្នកសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋ ចូលរួមក្នុងពិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយក្នុងលក្ខណៈជាមហាគ្រួសារគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនេះ។ ពិតណាស់ ស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺ មានលក្ខណៈខុសផ្ទុយគ្នាស្រឡះពីស្ថានភាពកាលពីជាង ២ ឆ្នាំមុន ខណៈ ដែលរាជធានីភ្នំពេញនៅពេលនោះកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយដែលយើង ទាំងអស់គ្នាពិតជាមានការព្រួយបារម្ភចំពោះការវិវត្តទៅមុខនៃស្ថានការណ៍ ដែលពិបាកនឹងប៉ាន់ស្មាន ជាពិសេសបើប្រៀបទៅនឹងភាពច្របូកច្របល់ ដែលបានកើតមាននៅក្នុងបណ្តាប្រទេសនានាជាច្រើនក្នុងតំបន់ និង សាកលលោកនាពេលនោះ។
ជាមមួយគ្នានេះ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះ “កងទ័ពអាវស” ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបានរួមសាមគ្គីគ្នាជាមួយនឹងមន្ត្រីរាជការ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ ដោយពេលនោះបានសស្រោកសស្រាំ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងប្រកបដោយ ពលិកម្មគ្រប់ បែបយ៉ាង រហូតមិនគិតដល់អាយុជីវិតរបស់ខ្លួនឯង សំដៅធ្វើយ៉ាងណា សង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ចាស់ក្មេងឱ្យរួច ផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះបីជាជំងឺកូវីដ-១៩ នៅមិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង ប៉ុន្តែបន្ទាប់ពីបានជម្នះឆ្លងកាត់ មហាគ្រោះភ័យនៃវិបត្តិនេះ ជាពិសេសតាមរយៈជោគជ័យនៃយុទ្ធនា ការជាតិចាក់វ៉ាក់សាំងនៅទូទាំងប្រទេស, កម្ពុជាបានខិតខំ ពុះពាររហូត សម្រេចបាននូវសមិទ្ធផលជាច្រើនលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន។ ក្នុងនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខ សាធារណៈ និងសុខភាពសាធារណៈ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ៕

អត្ថបទដែលជាប់ទាក់ទង