Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកអ្នកដើរថ្មើជើង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកអ្នកដើរថ្មើជើង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ


ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកអ្នកដើរថ្មើជើងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ នៅយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវទៅស្រុកអូរជុំមុខផ្ទះចែរស្មី ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។ ម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយឈ្មោះ បាត ប៊ុនឡុត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី រងរបួសស្រាល។
អ្នករួមដំណើរជាមួយឈ្មោះ កាន់ ស្រាំសូកភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយអ្នកបើកបរម៉ូតូ រងរបួសស្រាល។
អ្នកដើរថ្មើជើង ឈ្មោះ សួន ប៊ីលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បុខរបកសិករ រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ស្លាប់ក្រោយពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យឯប្រទេសវៀតណាម។
ករណីនេះបណ្ដាលមកពីអ្នកបេីកបរម៉ូតូជិះក្នុងល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ហើយម៉ូតូភ្លើងមិនសូវភ្លឺច្បាស់ទៀត។
សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួច បានរឹបអូសយកម៉ូតូបង្កហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្ត។រីឯសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ជនសង្ស័យបង្កហេតុបណ្ដាលឲ្យជនរងគ្រោះស្លាប់ សមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង