Banner KNP Detail Top

ក្រសោបក្រុមយុវជនចំនួន ៥នាក់ ដែលសំងំលាក់ខ្លួនក្នុងព្រៃក្រោយភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីក្រុមនេះតែងតែបង្កការអុកឡុក និងអសន្តិសុខដល់ពលរដ្ឋ

ក្រសោបក្រុមយុវជនចំនួន ៥នាក់ ដែលសំងំលាក់ខ្លួនក្នុងព្រៃក្រោយភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីក្រុមនេះតែងតែបង្កការអុកឡុក និងអសន្តិសុខដល់ពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ ករណីបង្ក្រាបនេះធ្វើឡើងនៅ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រសោបក្រុមយុវជនចំនួន ៥នាក់ ដែលសំងំលាក់ខ្លួនក្នុងព្រៃក្រោយភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីក្រុមនេះតែងតែបង្កការអុកឡុក និងអសន្តិសុខដល់ពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមជនសង្ស័យមួយក្រុម ដែលតែងធ្វេីសកម្មភាពអុកឡុកគៀរគរក្មេងៗចូលក្នុងព្រៃដើម្បីប្រេីប្រាស់គ្រឿងញៀន និងតែងលួចសត្វមាន់, ឆ្កែ សម្ភារអ្នកស្រុក បង្កអសន្ដិសុខ និងភាពភ័យខ្លាចក្នុងមូលដ្ឋានជាបន្ដបន្ទាប់នៅចំណុចភូមិខាងលើ លោក ក៏បានចាត់កម្លាំងជំនាញចុះឃ្លាំមើលរហូតកំណត់បានមុខសញ្ញា ហើយឈានដល់ការឃាត់ខ្លួនតែម្តង។
ប្រតិបត្តិការបង្ក្រាបជនសង្ស័យកម្លាំងជំនាញបានឃាត់ខ្លួនយុវជនចំនួន ៥នាក់ ក្នុងនោះ ឈ្មោះ ងិន ដា ភេទប្រុស អាយុ ៣៤ឆ្នាំ,ឈ្មោះ សៅ ម៉ាប់ភេទប្រុស អាយុ២៧ឆ្នាំ,ឈ្មោះ នីន អ៉ីត ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ ចក់ នុន ភេទ ប្រុស អាយុ២៨ឆ្នាំ, ឈ្មោះ ជន ថុល ភេទប្រុស អាយុ៣១ឆ្នាំ។
ឃាត់ខ្លួនកម្លាំងជំនាញបានឆែកឆេររកឃើញម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន ២ កញ្ចប់ កាំបិតផ្គាក់ ៣ដើម ដំបង១កំណាត់ កាំភ្លើងខ្យល់ ១ដើម អន្ទាក់សម្រាប់ទាក់ឆ្កែចំនួន ១គ្រឿង ម៉ូតូ១គ្រឿង ម៉ាកC125ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CT.1464 និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រជាពលរដ្ឋក្នុងភូមិកណ្តក់បានសាទរនិងត្រេកអរចំពោះចំណាត់ការដ៏មានប្រសិទ្ធិរបស់សមត្ថកិច្ចក្នុងការអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលធ្វើឱ្យពលរដ្ឋក្នុងមូលដ្ឋានមានសុខសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង