Banner KNP Detail Top

ភ្ញាក់ផ្អើលដល់អ្នកភូមិ ប្រទះឃើញបុរសធ្លាក់ពីលើដំបូលអគារផ្ទះជួលជាន់ទី៤ បណ្តាលឲ្យស្លាប់ មិនដឹងមូលហេតុ

ភ្ញាក់ផ្អើលដល់អ្នកភូមិ ប្រទះឃើញបុរសធ្លាក់ពីលើដំបូលអគារផ្ទះជួលជាន់ទី៤ បណ្តាលឲ្យស្លាប់ មិនដឹងមូលហេតុ

ខេត្តស្វាយរៀង: កាលពី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះជួលក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បុរសដែលស្លាប់មានឈ្មោះង្វៀង វ៉ាន់កុងហ៊ាវ (NGUYEN VAN CONG HAU) អាយុ២៩ឆ្នាំជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណលេខ : 026094002090 មានទីលំនៅភូមិង៉ុកដុង ឃុំប៊ិនយឿង ស្រុកវិនទុង ខេត្តវិនហ្វុក ប្រទេសវៀតណាម ។
កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា នៅអគារផ្ទះជួលរបស់ឈ្មោះ ឡេង លាងសឿន ភេទប្រុស អាយុ៣៧ឆ្នាំស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីមនុស្សលោតពីលើដំបូលអគារជាន់ទី៤ បណ្តាលឲ្យស្លាប់ ។
ក្រោយពីទទួលបានពត៌មានភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងចងខ្សែហ៊ុព័ទ្ធជុំវិញកន្លែងកើតហេតុ ។ មូលហេតុនៃការស្លាប់មិនទាន់ដឹងនៅឡើយដោយសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវនិងរង់ចាំសមត្ថកិច្ច ជំនាញនិងគ្រូពេទ្យ ធ្វើការពិនិត្យកោសល្យវិច្ច័យ បន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង