Banner KNP Detail Top

អគ្គិភ័យ កំពុងឆាបឆេះនៅកាស៊ីណូ ឃ្វីនកូរ ជិតសាលាខេត្តចាស់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

អគ្គិភ័យ កំពុងឆាបឆេះនៅកាស៊ីណូ ឃ្វីនកូរ ជិតសាលាខេត្តចាស់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០៩និង៥៣នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះមានករណីអគ្គិភ័យ កំពុងឆាបឆេះនៅកាស៊ីណូ ឃ្វីនកូរ ជិតសាលាខេត្តចាស់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កំពុងតែជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះនៅទីតាំងកើតហេតុផ្ទាល់ផងដែរ។ នេះជាព័ត៌មានបឋមថា មិនមានមនុស្សរងគ្រោះថ្នាក់ទេ ហើយចំពោះមូលហេតុ ភ្លាមៗនៅមិនទាន់ដឹងនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង