Banner KNP Detail Top

ឃាត់ជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួច និងបទប្រើប្រាស់ឯកសារសាធារណ:ក្លែង ដោយលួចទូរស័ព្ទ០១គ្រឿង និងកាត់ខ្សែកាបូបស្ពាយ

ឃាត់ជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួច និងបទប្រើប្រាស់ឯកសារសាធារណ:ក្លែង ដោយលួចទូរស័ព្ទ០១គ្រឿង និងកាត់ខ្សែកាបូបស្ពាយ

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួល គោក បានបង្ក្រាបឃាត់ជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច និងបទប្រើប្រាស់ឯកសាសារធារណ:ក្លែងដោយលួចទូរស័ព្ទ០១គ្រឿងនិងកាត់ខ្សែកាបូបស្ពាយចំហៀងរបស់ជនរងគ្រោះមិនបានសម្រេចនិងប្រើផ្លាកលេខម៉ូតូមិនប្រក្រតី ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨៩ ផ្លូវលេខ២១៥ ក្រុមទី៣០ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ នី កប ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៧អា ផ្លូវលេខ១៥៦ បូរីភពថ្មី៣ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
វត្ថុតាងចាប់រួមមាន ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ស៊េរី 2018 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-4451 និងកាបូបស្ពាយពណ៌ខ្មៅមួយ រួមនិងកូនពិលសម្រាប់បំភ្លឺមួយ (ចាប់យកពីជនសង្ស័យផ្ទាល់ខ្លួនខាងលើ) ។
ជនរងគ្រោះ ឈ្មោះ ដារ៉ាសិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់ (PassApp) មានទីលំនៅផ្ទះលេខ៤អឺ៤ ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យនេះ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងអនុវត្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង