Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋឡាវ

សម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋឡាវ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សា ការងារជាមួយលោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅវិមានសន្តិភាពរាជធានីភ្នំពេញ នាថ្ងៃទី ៤ ខែឧសភា ២០២៣ នេះ ។
បើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវធ្វើឡើងតបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋនេះលោកបណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។
លោកបណ្ឌិត ថងលុន ស៉ីសុលីតក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
លោកបណ្ឌិត ថងលុន ស៉ីសុលីត និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងមានកិច្ចប្រជុំទ្វេភាគីដើម្បីពិភាក្សាអំពីការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាអំពីបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។
លោកបណ្ឌិត ថងលុន ស៉ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ថងលុន ស៉ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេ យ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្នានជាតិមរតកតេជោដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះពីថ្ងៃ ទី ០៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ថងលុន ស៉ីសុលីត មកកាន់កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាពនិងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែងដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង