បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរកីឡាករជឺជិតស៊ូកម្ពុជា ដែលឈ្នះមេដាយមាស លើវិញ្ញាសាសម្ដែងបុរស២ទល់២
បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរកីឡាករជឺជិតស៊ូកម្ពុជា ដែលឈ្នះមេដាយមាស លើវិញ្ញាសាសម្ដែងបុរស២ទល់២
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ដល់កីឡាករជឺជិតស៊ូកម្ពុជា លោក គង់ម៉ូណា មិថុរ៉ា និងលោក ទូច ពិក្កដា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាសម្ដែងបុរស២ទល់២ នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការប្រកួតនេះ ធ្វើឡើងនៃមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ជ័យជម្នះរបស់កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា បន្ទាប់ពីយកឈ្នះក្រុមថៃ លំដាប់ពិន្ទុ (៦៧.៥-៦៥.៥នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។
កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា គឺជាអ្នកដណ្តើមបានមេដាយមាសដំបូងគេហើយ នៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា បានលើកឡើងថា ពួកគេមានមោទនភាព ហើយរីករាយជាខ្លាំង ពេលដណ្តើមបានមេដាយមាសជូនជាតិ។
ពួកគេក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រយ៉ាងមុតមាំដល់ការប្រកួតរបស់ពួកគេ៕