Banner KNP Detail Top

ជនសង្ស័យចំនួន០៣នាក់ ដែលជួញដូររក្សាទុកគ្រឿងញៀន ត្រូវបានឃាត់ខ្លួន

ជនសង្ស័យចំនួន០៣នាក់ ដែលជួញដូររក្សាទុកគ្រឿងញៀន ត្រូវបានឃាត់ខ្លួន

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ដោយកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនធ្វើការស្រាវជ្រាវស៊េីបអង្កេតនិងបង្ក្រាបជាក់ស្ដែងករណីជួញដូររក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី នៅចំណុចភ្នំដំបង ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនសង្ស័យចំនួន០៣នាក់នោះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឌឿន ដាំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឫស្សី១ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឆែកឆេររកឃេីញថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន០៣កញ្ចប់(មានផ្ទុកសារធាតុញៀន+)។
២-ឈ្មោះ ផាត ដាវីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្លូវមាស ឃុំស្រែស្ដៅ ស្រុកសំឡូត ខេត្តបាត់ដំបង(មានផ្ទុកសារធាតុញៀន+)។
៣-ឈ្មោះ ហេន ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)
-វត្ថុតាងដកហូតសរុបរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកកចំនួន០៣កញ្ចប់)ទម្ងន់១,៨៨ក្រាម សាច់ថ្នាំសុទ្ធ។
២-ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ចំនួន០១។
៣-ដែកកេះចំនួន០១ដើម។
៤-ទូរស័ព្ទចំនួន០៣គ្រឿង(ម៉ាកoppo ចំនួន០១គ្រឿង,ម៉ាកInfinix ចំនួន០១គ្រឿង, ម៉ាកsamsung ចំនួន០១គ្រឿង។
៥-ម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AF-8358 ចំនួន០១គ្រឿង។
ករណីនេះ មន្ត្រីជំនាញនៃអធិការដ្ឋានសូមគោរពស្នើសុំយោបល់លោក ស្នងការឃាត់ខ្លួនជន
សង្ស័យខាងលើ រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង