Banner KNP Detail Top

តុលាការខេត្តព្រះសីហនុ សម្រេចខ្លួនឃុំខ្លួន លោក ដេវិដ ឆាណាយវ៉ា បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ជាសាធារណៈ

តុលាការខេត្តព្រះសីហនុ សម្រេចខ្លួនឃុំខ្លួន លោក ដេវិដ ឆាណាយវ៉ា បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ជាសាធារណៈ

(ព្រះសីហនុ)៖ សម្រេចឃុំខ្លួន លោក ដេវីដ ឆាណាយវ៉ា ជាបណ្តោះអាសន្នហើយ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ជាសាធារណៈ។
ការសម្រេចឃុំខ្លួននេះ ត្រូវបានធ្វើឡើងដោយ លោក ផាត់ ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដោយឃុំខ្លួន លោក ដេវីដ ឆាណាយវ៉ា នៅពន្ធនាគារខេត្តព្រះសីហនុ។
យោងតាមដីការឃុំខ្លួន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានបង្គាប់ ៣ចំណុចដូចតទៅ ៖
១៖ បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ ៥១ឆ្នាំ(កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៧២) ជនជាតិខ្មែរ (ដែលមានសាវតា ជាតិដូចខាងលើ) ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
២៖ បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលយកជននេះនិងឃុំខ្លួនជន៍នេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣៖ បង្គាប់ឱ្យគ្រប់ភ្នាក់ងារ នៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្ត ឱ្យបានល្អនៅក្នុងករណីចាំបាច់។
លោក ដេវីដ ឆាណាយវ៉ា ត្រូវបានប្តឹងដោយ ធនាគារកាណាឌីយ៉ា ទៅនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
យោងតាមពាក្យបណ្ដឹង បានឲ្យដឹងថា ធនាគារកាណាឌីយ៉ា សុំប្ដឹងឈ្មោះ ដេវិដ ឆាណាយវ៉ា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ, ពីបទ៖ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ពីបទ៖ ញុះញង់ឲ្យមានការរើសអើង និងបទ៖ កុបកម្មដោយញុះញង់ដោយផ្ទាល់ឲ្យមានការប្រមូលផ្ដុំកុបករជាដើម៕

អត្ថបទដែលជាប់ទាក់ទង