ឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទ នៅចំណុចលើស្ពានអាកាស៥មករា ផ្លូវលេខ១១០ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទ នៅចំណុចលើស្ពានអាកាស៥មករា ផ្លូវលេខ១១០ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២៣ នៅចំណុចលើស្ពានអាកាស៥មករា ផ្លូវលេខ១១០ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសម្នាក់ពុងបើកឡំប្រឺតាដឹកភ្ញៀវ៣នាក់ ចេញពីម្តុំវត្តបទុមវតីដើម្បីទៅរកហូបអាហារត្រូវបានបុរសជាជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃបានសម្រេច ហើយព្យយាមជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។
ជនរងគ្រោះឈ្មោះ សឿន វ៉ាន់ណេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា មានទីលំនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ស្មាន ហ្វាហ្សុី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។
*សម្ភារបាត់បង់(គ្មាន)
*សម្ភារដកហូតរួមមាន÷
១-ទូរស័ព្ទដៃ១គ្រឿងម៉ាក IPHONE 12 PRO MAX ពណ៌ទឹកសមុទ្រ គ្មានសុីម (របស់ជនរងគ្រោះ)។
២-ម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1GT-4485។
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤និង១០នាទីរសៀល ជនរងគ្រោះបើកឡំប្រឺតាដាក់ភ្ញៀវមានគ្នា៣នាក់ចេញពីម្តុំវត្តបទុមវតី ដើម្បីទៅរកទិញអាហារហូប លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០១នាក់ជិះម៉ូតូម៉ាកScoopy ពណ៌ក្រហមមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកខាងលើបានសម្រេចហើយក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ ភ្លាមៗនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១។ បន្ទាប់មកក៏ឆែកក្នុងប្រព័ន្ធអាយក្លោដមើល ក៏ឃើញលោតនៅចំណុចមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២ ទើបកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៨:៣០នាទី ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចយើងបានប្រគល់ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង