កីឡាការិនីកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន ប្រជែងបានមេដាយមាស ១គ្រឿង លើវិញ្ញាសា អាគ័តត្លុង (ហែលទឹក និងរត់)

កីឡាការិនីកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន ប្រជែងបានមេដាយមាស ១គ្រឿង លើវិញ្ញាសា អាគ័តត្លុង (ហែលទឹក និងរត់)


ភ្នំពេញ៖ ព្រឹកមិញនេះ កីឡាការិនីកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន ប្រជែងបានមេដាយមាស ១គ្រឿង លើវិញ្ញាសា អាគ័តត្លុង (ហែលទឹក និងរត់)។
សូមបញ្ជាក់ថា អាគ័តត្លុង គឺជាវិញ្ញាសាមួយនៅក្នុងប្រភេទកីឡាទ្រីយ៉ាត្លុង (ហែលទឹកជិះកង់ និងរត់)។ សម្រាប់កម្ពុជា មានសក្ដានុពលលើវិញ្ញាសាមួយនេះ ដែលវិញ្ញាសានេះ ធ្វើឲ្យកម្ពុជាដណ្ដើមបានមេដាយមាស។
ចំណាត់ថ្នាក់លេខ២ បានទៅកីឡាការិនីថៃ និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាការិនី ឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៦ ខែឧសភាឆ្នាំ២០២៣ នៅខេត្តកែប៕/

អត្ថបទដែលជាប់ទាក់ទង