Banner KNP Detail Top

ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia ២០២២ ពិតជាមានក្តីសោមនស្សរីករាយណាស់ ក្នុងការក្លាយជាចំណែកមួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្រោមពាក្យស្លោក កីឡានៃម្លប់សន្តិភាព

ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia ២០២២ ពិតជាមានក្តីសោមនស្សរីករាយណាស់ ក្នុងការក្លាយជាចំណែកមួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្រោមពាក្យស្លោក កីឡានៃម្លប់សន្តិភាព

(ភ្នំពេញ)៖ កម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺបានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុត ជាមួយការបង្ហាញផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត អមជាមួយការសម្តែងសិល្បៈគ្រប់ទម្រង់ដ៏អស្ចារ្យ និងកក្រើកបំផុត ពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាមួយនេះ។ ក្នុងចំណោមតារាល្បីៗដែលបានចូលរួមកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបវរកញ្ញា Miss Grand Cambodia បានបង្ហាញពីមោទនភាពជាខ្លាំង បានចូលរួមតំណាងឲ្យ «កម្ពុជា» ក្នុងពិធីដង្ហែក្បួនបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
តាមរយៈបណ្តាញសង្គមផ្លូវការបវរកញ្ញាកម្ពុជា ដែលតំណែងរងទី៥កញ្ញាឯក Miss Grand International 2022 បានឲ្យដឹងថា នាងពិតជាជាកិត្តិយសណាស់ក្នុងការតំណាងឲ្យ «កម្ពុជា» ក្នុងពិធីដង្ហែក្បួនបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាមហាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ សម្រាប់ប្រទេសកម្ពុជាដែលបានទន្ទឹង រងចាំរយៈពេល៦៤ឆ្នាំមកហើយក្នុងការក្លាយជាម្ចាស់ផ្ទះ។
បវរកញ្ញារូបនេះ បានបន្តថា «នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia ២០២២ ពិតជាមានក្តីសោមនស្សរីករាយណាស់ ក្នុងការក្លាយជាចំណែកមួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្រោមពាក្យស្លោក កីឡានៃម្លប់សន្តិភាព»។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញខ្លួន នៅក្នុងការដង្ហែរក្បូនគណ:ប្រតិភូកីឡាទាំង១១ ប្រទេស ចូលទីលានប្រកួត ដោយមានការកាន់ស្លាកតំណាងឲ្យប្រទេសនីមួយ ៗពីសំណាក់សិល្បការិនី ស្រស់ស្អាតជាច្រើនរូប។ ក្នុងនោះសម្រាប់ការដង្ហែកាន់ស្លាកតំណាងឲ្យប្រទេសកម្ពុជា បានឱកាសបានមកលើ Miss Grand Cambodia២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី៕

អត្ថបទដែលជាប់ទាក់ទង