Banner KNP Detail Top

ចាប់បានហើយ! បុរស២នាក់ ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋ

ចាប់បានហើយ! បុរស២នាក់ ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋ

ភ្នំពេញ ៖ ចាប់បានហើយ! បុរស២នាក់ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋកាលពីយប់មិញវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។

នៅតាមបណ្ដោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
នៅផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពេលនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនយកមកសួរនាំ។

សូមរំលឹកព័ត៌មាន: រឿង ចម្លែក ៗ ! គឺមានស៊ីវិលវាមធ្យមទេ តែងំពួកនេះ បានដោះអាវទៀត ,ចង់ល្បីហើយមើលទៅ ! ខណៈឃើញបុរសពីរនាក់ ជិះម៉ូតូណៃហត ១គ្រឿង ធ្វើខ្លួនឯងជាសមត្ថកិច្ច ចាប់ប្រជាពលរដ្ឋឆែករកគ្រឿងញៀននិងប្រើហិង្សា ។ ហេតុការណ៏បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតទ្បើងនៅម៉ោងជិត១២យប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពី ពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) បានបញ្ចប់ បានជាង ១ម៉ោង។
ក្រោយកើតហេតុភ្លាមៗជនស៊ីវិលទាំងពីរនាក់នោះ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ មិនចង់មានរឿងវែងឆ្ងាយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះ រៀងៗខ្លួនទៅ ។
ទោះជាជនរងគ្រោះ មានការភ័យខ្លាច និងមិនចង់ឲ្យមានករណីវែងឆ្ងាយនោះក៏ដោយ ឬគ្មានពាក្យបណ្ដឹង ។ ចំពោះសមត្ថកិច្ចនគរបាលខណ្ឌសន្តិសុខ មិននៅស្ងៀមក្នុងរឿងនេះឡើយ។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៣ បានប្រាប់សារព័ត៌មានថា ខ្ញុំបានធ្វើកិច្ចការ ដោយយកចិត្តទុកដាក់ តាមរយៈការស៊ើបអង្កេត ស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់យើង ក៏បានកំណត់មុខសញ្ញា ដែលបច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលខណ្ឌ សហការជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត មានវិធានការក្នុងរឿងនេះដោយព្យាយាមបំផុត។

សូមជម្រាបជូនថា , ក្រុមជនឆក់ឱកាស ច្រើនធ្វើសកម្មភាព ផ្សេងៗទៅលើប្រជាពលរដ្ឋ ហើយប៉ះពាល់ដល់ស្ថាប័នសមត្ថកិច្ចក្នុងមូលដ្ឋាន ដែលជាកត្តាត្រូវលុបបំបាត់ឱ្យខានតែបាន ៕

អត្ថបទដែលជាប់ទាក់ទង