Banner KNP Detail Top

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត.

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត.


(ព្រះសីហនុ)៖ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាសដ៏អធិកអធមនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តព្រះសីហនុ រួមជាមួយនឹងការអបអរសាទរចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន៣៥៩នាក់ នាឱកាសនោះ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តព្រះសីហនុ រួមមាន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME), វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ (PIP) និង វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន (PCCFPI) ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។
លោកបន្ដថា កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការកសាងនូវពន្លកអនាគតច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់មួយសម្រាប់ពួកគេ តាមរយៈការទទួលបានឱកាសចាប់យកអាជីពការងារល្អប្រសើរនៅពេលបញ្ចប់ការសិក្សា ដោយនេះគឺជាបំណងប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប។

ជាចុងក្រោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែក និងផ្តាំផ្ញើនូវទស្សនាទានអំពីផ្នត់គំនិត និងទម្លាប់នៃការកសាងអភិវឌ្ឍខ្លួន ដែលនិស្សិតម្នាក់ៗគួរប្រកាន់ខ្ជាប់ ដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សា និងអាជីពការងារ៕

អត្ថបទដែលជាប់ទាក់ទង