Banner KNP Detail Top

សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្រ នៃក្រុងឡាប៊ូនបាចូសាធារណរដ្ឋឥណ្ឌូណេស៊ី

សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្រ នៃក្រុងឡាប៊ូនបាចូសាធារណរដ្ឋឥណ្ឌូណេស៊ី


ភ្នំពេញ៖ នៅក្នុងពិធីស្វាគមន៍តាមបែបប្រពៃណីរបស់ជនជាតិឥណ្ឌូណេស៊ី លោកជំទាវភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេច លោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញមកទស្សនាតំបន់ឆ្នេរលំហែរកាយមាត់សមុទ្ទដ៏ល្អប្រណិត របស់ក្រុងឡាប៊ូន បាចូ ។លោកជំទាវភរិយាបានប្រសិទ្ធពរនិងជូនពរសម្តេច លោកជំទាវ ទាំងអស់មានសុខសុវត្តិភាពក្នុងឱកា សនៃការស្នាក់អាស្រ័យបំពេញការងារ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅក្រុងឡាប៊ូន បាចូ ដ៏ស្រស់ស្អាតនេះ។
ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងលោកជំទាវភរិយានាយករដ្ឋមន្រ្តីឡាវ, លោកជំទាវភរិយានាយករដ្ឋមន្រ្តី ម៉ាឡេស៊ី,លោកជំទាវភរិយាប្រធានាធិបតីហ្វីលីពីន, លោកជំទាវភរិយានាយករដ្ឋមន្រ្តីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្ទដ៏ប្រណិតនៃក្រុង ឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមគារវកិច្ចយ៉ាងស្និទ្ធនិងរ៉ាក់ទាក់បំផុតពីលោកជំទាវ ចូកូ វីដូដូ ភរិយារបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការសំដែងរបាំនិងចំរៀងរបស់កុមារាកុមារី ដែលទាក់ទិនទៅនិងតំបន់ឆ្នេរដ៏ស្រស់ស្អាតជីវភាពរស់នៅរបស់ ប្រជាជនពិសេសទាក់ទិនទៅនិងការធ្វើដំណើរតាមទូក កាណូត កាប៉ាល់ របស់ប្រជាជនរស់នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាន អារម្មណ៍រីករាយបំផុតដោយបានមានប្រសាសន៍ទៅកានលោកជំទាវភរិយាប្រធានាធិបតីឥណ្ឌូណេស៊ីមុនពេលជំរាបលាថាថ្ងៃណា មួយសម្តេចនិងអញ្ជើញមកទស្សនាក្រុង ឡាប៊ូនបាចូល ជាថ្មីម្តងទៀតដោយសាសម្តេចមានអារម្មណ៍ដកជាប់និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃតំបន់ឆ្នេររបស់ក្រុងឡាប៊ូនបាចូ។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានដីកោះច្រើនជាងគេបំផុតនៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និង សមុទ្រចិន ខាងត្បូង ។ ប្រទេសនេះមានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ,ទីម័រខាងកើតនិងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី,ឥណ្ឌា,ប្រទេសដី កោះផាឡាវ (Palau),ហ្វីលីពីន, សិង្ហបុរី, ថៃនិងវៀតណាម។
ឥណ្ឌូណេស៊ីមានកោះរហូតដល់ទៅច្រើនជាង ១៧,០០០កោះ និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក(Pacific Ring of Fire)ជាហេតុធ្វើឱ្យ ប្រទេសនេះតែងតែជួបប្រទះជាញឹកញាប់នូវគ្រោះរញ្ជួយដីនិងបន្ទុះភ្នំភ្លើង ។ កោះដែលធំជាងគេមានដូចជាស៊ូម៉ាត្រា កោះជ្វា, ប័រណេអូ(Borneo) ឬហៅជាភាសាឥណ្ឌូ ណេស៊ីកាលីម៉ាន់តាន់ (Kalimantan),ស៊ុឡាវេស៊ី (Sulawesi)និង ញូហ្គីណេ (New Guinea)។
ប្រទេសឥណ្ឌូណេស៊ីមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី មានរដ្ឋធានីឈ្មោះ ហ្សាការតា ។ មានផ្ទៃដីទំហំ១.៩លានគីឡូម៉ែត្រក្រឡា។ជាប្រទេសកាន់ របបប្រជាធិបតេយ្យធំបំផុតទី៣ លើលោកបន្ទាប់ពីឥណ្ឌានិងអាមេរិក ។ សាធារណរដ្ឋឥណ្ឌូណេស៊ីមានអ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេបំផុតនៅលើពិភពលោកនិងជាប្រទេសមា នប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោកដែលមានប្រជាជនចំនួន ២៧៧.៦លាននាក់(ឆ្នាំ២០២០) និងមានភាសាតំបន់សំខាន់ៗចំនួន ៣០០ភាសា។ នៅ ក្នុងដំណើរទស្សនាកំសាន្តក្រុងឡាប៊ូនបាចូ ៕

អត្ថបទដែលជាប់ទាក់ទង