Banner KNP Detail Top

បិទការនេសាទត្រីកាម៉ុង ដែលជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង

បិទការនេសាទត្រីកាម៉ុង ដែលជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង

ភ្នំពេញៈ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីការបិទការនេសាទត្រីកាម៉ុង ដែលជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង។
សេចក្តីជូនដំណឹងរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា “ រដ្ឋបាលជលផល សូមជូនដំណឹងដល់ប្រជានេសាទទាំងអស់ នៅតំបន់ឆ្នេរសមុទ្រ កម្ពុជាថា ចាប់ពីថ្ងៃទី១៥ ខែមករានេះ រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង ឬហៅថាត្រី “ ប្លាធូ ” ក្នុងដែននេសាទសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះហើយ រាល់ការនេសាទត្រីប្រភេទនេះទាំងអស់ ត្រូវបញ្ឈប់ ”។
បន្ថែមពីលើនេះ រដ្ឋបាលជលផល បានបញ្ជាក់បន្ថែមថា ការបញ្ឈប់ការធ្វើនេសាទ ត្រីកាម៉ុង ក្នុងរយៈពេលនេះ គឺដើម្បីធានាបាននិរន្តរភាពផលស្តុកត្រី នៅក្នុងធម្មជាតិ និងអំពាវនាវប្រជានេសាទ ដែលប្រកបរបរនេសាទត្រីកាម៉ុង “ ប្លាធូ ” ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង តាមពេលវេលាដូចមានក្នុងសេចក្តីជូន ដំណឹងនេះ ជាកំហិត និងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹង ដើម្បីរួម ចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រកម្ពុជា ឱ្យមាននិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង