Banner KNP Detail Top

បុរសជនជាតិខ្មែរម្នាក់ បើករថយន្ត មួយគ្រឿង បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងបើកបុកពីចំហៀង បណ្ដាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់

បុរសជនជាតិខ្មែរម្នាក់ បើករថយន្ត មួយគ្រឿង បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងបើកបុកពីចំហៀង បណ្ដាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់


ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវ៥៨ប៉េ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គេឃើញរថយន្តស៊េរីទំនើបម៉ាកALPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-3333បើកបរដោយបុរសជនជាតិខ្មែរម្នាក់និងមានបុរសជនជាតិចិនពីរនាក់រួមដំណើរជាមួយ ដោយធ្វើតាមដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃទៅផ្លូវ៥៨ប៉េដោយខ្វះការប្រុងប្រយ័ត្នក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HY-3812ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីចំហៀងរថយន្តខាងស្ដាំផ្នែកខាងមុខពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ក្រោយមករថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ៕

អត្ថបទដែលជាប់ទាក់ទង