Banner KNP Detail Top

ផ្ទះប្រជាពលរដ្ឋលក់បាយ និង កាហ្វេមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះក្នុងបន្ទប់គេងជាន់ទី១ យ៉ាងសន្ធោសន្ធៅ

ផ្ទះប្រជាពលរដ្ឋលក់បាយ និង កាហ្វេមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះក្នុងបន្ទប់គេងជាន់ទី១ យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចផ្ទះលក់បាយនិងកាហ្វេមួយកន្លែង តាមបណ្តោយផ្លូវទួលពង្រ ក្នុងបុរីឡុងនី សង្កាត់ចោមចៅទី១ ខណកឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ មានបញ្ហាទុស្សេខ្សែភ្លើងនៅបន្ទប់គេងជានទី១ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈនោះម្ចាស់ផ្ទះនិងប្រជាពលរដ្ឋដែលជាអ្នកជិតខាងបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ តែដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេក ទើបធ្វើឱ្យពួកគាត់គ្រប់គ្រងលែងបាន មានតែប្រមូលសម្ភារៈមានតម្លៃ និងបំពង់ហ្គាស ចេញពីកន្លែងកើតហេតុ រួចរាយការណ៍ទៅកាន់កម្លាំងបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ ដើម្បីចេញជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចេញមកធ្វើអន្តរាគមន៍និងជួយបាញ់ពន្លត់ភ្លាមៗ ជៀសវាងការរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន៤គ្រឿង ក្នុងនោះមានរថយន្តជំនួយរបស់សួនឧស្សាហកម្មកាណាឌីយ៉ា ១គ្រឿង រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង និងរថយន្តរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង ហើយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់បាញ់ពន្លត់អស់២រថយន្តទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរ ដោយបានបំផ្លាញ សម្លៀកបំពាក់ តុ ទូ កៅអី ពួក និង សម្ភារៈមួយចំនួនទៀតនៅក្នុងបន្ទប់ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ៕

អត្ថបទដែលជាប់ទាក់ទង