Banner KNP Detail Top

ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែង របស់ជនជាតិចិន ក្នុងបុរីញូថោនត្រូវបានកម្លាំងអាជ្ញាធរចុះបង្ក្រាប ដកហូតសម្ភារៈមួយចំនួន

ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែង របស់ជនជាតិចិន ក្នុងបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យត្រូវបានកម្លាំងអាជ្ញាធរចុះបង្ក្រាប ដកហូតសម្ភារៈមួយចំនួន


ភ្នំពេញ៖ កាលពី រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែងរបស់ជនជាតិចិន នៅក្នុងបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យត្រូវបានកម្លាំងអាជ្ញាធរចុះបង្ក្រាប ដកហូតសម្ភារៈមួយចំនួន ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាទីតាំងនេះ បានលួចបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ ហេីយម្ចាស់ជាជនជាតិចិន ទេីបលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបជាក់ស្តែង។
ក្នុងរវង្វង់ប្រតិបត្តិការនេះអាជ្ញាធរដកហូតសម្ភារៈ ទូលេងល្បែងមួយចំនួននិងម៉ូតូ៣គ្រឿង។
សម្ភារៈពាក់ព័ន្ធនេះ ត្រូវបានអាជ្ញាធរដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ។
ចំណែកទីតាំងនេះ ត្រូវបានបិទជាបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង