Banner KNP Detail Top

លោកជំទាវ ឧកញ៉ា ទ្រី ដាណា នឹងតារាចំរៀងតារាសម្ដែងល្បីៗជាច្រេីនដួង បានក្រុងពាលីថតភាពយន្តថ្មី

លោកជំទាវ ឧកញ៉ា ទ្រី ដាណា នឹងតារាចំរៀងតារាសម្ដែងល្បីៗជាច្រេីនដួង បានក្រុងពាលីថតភាពយន្តថ្មី រឿង « តាមចាប់ ស្នេហ៍ » ដែលរឿងនេះសំដៅសំខាន់បំផុតទៅលេីក្បាច់គុណ ( ក្រមខម ) ដែលជាក្បាច់គុណមរតបន្សល់ទុកមកតាំងពីដូនតា ខ្មែរ លោកជំទាវ ទ្រី ដាណា ចង់បង្ហាញលេីកស្ទួយឲ្យបរទេសស្គាល់កាន់តែច្បាស់ ពី ខ្មែរ

ថ្មី ទៀត ហើយ ! ជំទាវ ឧកញ៉ា ទ្រី ដា ណា ឈាន ជើង ចូល សម្តែង ភាពយន្ត ជា លើក ដំបូង

លោក ជំទាវ ឧកញ៉ា ទ្រី ដា ណា អគ្គ នាយិកា ក្រុមហ៊ុន ដា ណា ទ្រី និង តារា សម្តែង លោក សេង មង្គល , លោក ឈឹ ម សក្ក ដា , លោក ឡៅ បញ្ញា និង អ្នក នាង សួ ស វី ហ្សា រួម ទាំង តួ សម្តែង ជា ច្រើន ទៀត បាន ចូលរួម ក្នុង ពិធី ក្រុង ពាលី ថត ភាពយន្ត ថ្មី គឺ រឿង « តាម ចាប់ ស្នេហ៍ » របស់ ផលិតកម្ម MKF ។ ពិធី នេះ បាន ធ្វើ ឡើង នៅ ក្រុមហ៊ុន ដា ណា ទ្រី ស្ថិត នៅ តាម បណ្តោយ មហាវិថី ឈ្នះ ឈ្នះ ភូមិ ផ្សារ លិច សង្កាត់ ព្រែក ព្នៅ ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ នា ថ្ងៃ ទី ១១ ខែឧសភា ឆ្នាំ ២០២៣ នេះ ។

លោក រិ ទ្ធ ធា រាជ្យ ដែល ជា ចាងហ្វាង ផលិតកម្ម MKF បានឱ្យ ដឹង ថា រឿង « តាម ចាប់ ស្នេហ៍ » មាន លក្ខណៈ បែប ស្នេហា លាយឡំ ជាមួយ ក្បាច់ គុណ ដោយ មាន តួអង្គ សំខាន់ ៥ រូប ហើយ លោក ជំទាវ ឧកញ៉ា ទ្រី ដា ណា ជា តួឯក ស្រី នៅ ក្នុង រឿង នេះ ដែល មា នក ម្លោះ ៗ ជា ច្រើន តាម ស្រឡាញ់ ។ លោក បន្ត ថា នេះ ជា លើក ដំបូង របស់ ផលិតកម្ម MKF ដែល ផលិត រឿង នេះ ឡើង ដែល នឹង ត្រូវ ចំណាយពេល ថត ប្រហែល ១ ខែ កន្លះ ។

លោក បន្ថែម ថា សម្រាប់ ទីតាំង ថត គឺ នៅ រាជធានី ភ្នំពេញ និង តាម បណ្តា ខេត្ត មួយ ចំនួន ដែល មាន ទេសភាព ស្អាត ។ រឿង នេះ ជាដំបូង គឺ ផ្សព្វផ្សាយ នៅ លើ បណ្តា យ សង្គម ហើយ សង្ឃឹមថា នឹង ទទួល បាន ជោគជ័យ និង មានការ គាំទ្រ ច្រើន ពី បងប្អូន ព្រោះ យើង នឹង ចម្រាញ់ យកគុណ ភាព ឱ្យ បាន ល្អ ។ ហើយ បើ រឿង នេះ ជោគជ័យ យើង គ្រោង ផលិត ជា បន្តបន្ទាប់ ទៀត ។

លោក ជំទាវ ឧកញ៉ា ទ្រី ដា ណា ដែល សម្តែង ជា តួឯក ក្នុង នេះ បានឱ្យ ដឹង ថា លោក ជំទាវ សម្តែង ជា តួ អ្នកគ្រូ ប្រោះ ព្រម ហើយ ថែម ទាំង ចេះ វិជ្ជា គុណ ទៀត ផង ។ ទាក់ទង ការ សម្តែង ក្បាច់ គុណ លោក ជំទាវ ឱ្យ ដឹង ទៀត ថា បាន ហាត់រៀន ក្បាច់ គុណ ជា យូរ ឆ្នាំ មក ហើយ គឺ ក្បាច់ គុណ យុទ្ធ ក្រម ខម ។ លោក ជំទាវ បន្ត ថា នេះ ជា លើក ទី មួយ ហើយ ដែល ថត ភាពយន្ត ធ្វើ ឱ្យ មាន អារម្មណ៍ល្អ ព្រោះ តាំងពី តូច មក លោក ជំទាវ ចូល ចិត្ត មើល រឿង បែប វាយតប់ គ្នា និង រឿង បែប ជំនួញ ជាដើម ។

ទាក់ទង នឹង តម្លៃ ខ្លួន ថត រឿង នេះ លោក ជំទាវ ឧកញ៉ា ឱ្យ ដឹង ដែរ ថា ដោយសារ ម្ចាស់ ផលិតកម្ម នេះ ស្គាល់គ្នា ហើយ ជា ផលិតកម្ម ថ្មី ទើបតែ បង្កើត ឡើង ដូច្នេះ ហើយ ពួក យើង ជួយ គ្នា តែ ម្តង ដោយ មិន គិតថ្លៃ ទាំង តួ សម្តែង ធំ ៗ និង លោក ជំទាវ ផ្ទាល់ ផង ដែរ ។ ជាមួយ គ្នា នេះ លោក ជំទាវ បាន សំណូមពរ ឱ្យ បងប្អូន ទាំងអស់ គ្នា ជួយ គាំទ្រ ផង ដែរ ។

ចំពោះ តារា សម្តែង លោក ឈឹ ម សក្ក ដា បានឱ្យ ដឹង ដែរ ថា លោក សម្តែង ជា តួអង្គ មួយ រូប បែប កំប្លែង ជា មនុស្ស ត្រង់ ហើយ មិនសូវ ទ្រ តួ ស្រី ក្នុង រឿង ទេ ។ សាច់ រឿង នេះ មាន ច្រើន រសជាតិ គឺ មាន ទាំង ស្នេហា មន្តអាគម ការ អប់រំ និង ការ វាយតប់ គ្នា ជាដើម ។

ដោយឡែក អ្នក នាង សួ ស វី ហ្សា ក៏ ឱ្យ ដឹង ដែរ ថា អ្នក នាង សម្តែង ជា តួ កំប្លុកកំប្លែង ហើយ ត្រូវជា មិត្ត ភ័ក្តិ ជាមួយនឹង តួឯក ស្រី ។ នេះ ជា លើក ទី ១ សម្រាប់ ខ្ញុំ ហើយ ប្លែក អារម្មណ៍ ដែល សម្តែង ភាពយន្ត ព្រោះ កន្លង មក ធ្លាប់ ថត តែ MV ប៉ុណ្ណោះ ។

ទោះជា យ៉ាងណា ក៏ ដោយ ចាងហ្វាង ផលិតកម្ម សុំ លាក់ ឈ្មោះ តួឯក ប្រុស សិន ដោយ ទុក ឱ្យ បងប្អូន តាមដាន ទស្សនា ៕

អត្ថបទដែលជាប់ទាក់ទង