Banner KNP Detail Top

ឃាត់ខ្លួនយុវជន ៣ នាក់ ពាក់ព័ន្ធ នឹងសំណុំរឿងបាញ់បោះ ខុសច្បាប់ ចំនួន ៦០ គ្រាប់ជាការបាញ់ស្តារកាណុង សាកកាំភ្លើងដែលទើបទិញថ្មី ទុកសម្រាប់ការពារខ្លួន

ឃាត់ខ្លួនយុវជន ៣ នាក់ ពាក់ព័ន្ធ នឹងសំណុំរឿងបាញ់បោះ ខុសច្បាប់ ចំនួន ៦០ គ្រាប់ជាការបាញ់ស្តារកាណុង សាកកាំភ្លើងដែលទើបទិញថ្មី ទុកសម្រាប់ការពារខ្លួន


បាត់ដំបងៈ សមត្ថកិច្ច បានឃាត់ខ្លួនយុវជន ៣ នាក់ ពាក់ព័ន្ធ នឹងសំណុំរឿងបាញ់បោះ ខុសច្បាប់ ចំនួន ៦០ គ្រាប់ជាការបាញ់ស្តារកាណុង សាកកាំភ្លើងដែលទើបទិញថ្មី ទុកសម្រាប់ការពារខ្លួន។ ក្រោយមានការភ្ញាក់ផ្អើល ពិសេស ពលរដ្ឋនៅទីតាំងបង្កហេតុ ត្រង់ចំណុចវាលស្រែក្នុងក្រុមទី១ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង លើករណីប្រេីប្រាស់អាវុធ ខុសច្បាប់ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងអន្តរាគមន៍បង្ការ បង្ក្រាបនៃស្នងការដ្ឋាន នគរបាលខេត្ត បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបានយុវជន ចំនួន៣នាក់ និងកាំភ្លើងខ្លី ២ដេីម ព្រមទាំងរថយន្តជាមធ្យោបាយមួយគ្រឿង ។
ជនសង័្សយទាំង ៣ នាក់ ឈ្មោះធុល សីហា អាយុ២៥ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្ក្រុងបាត់ដំបង, ឈ្មោះទៀងច័ន្ទឌីណា អាយុ៣៥ឆ្នាំ រស់នៅភូមិចុងទំនប់សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបង និងឈ្មោះសីង កុកឃាង អាយុ២៥ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ដោយឡែក ចំពោះវត្ថុតាងដែលដកហូតបាន រួមអាវុធខ្លី ម៉ាក RETAY ពណ៌ខ្មៅចំនួន ២ដេីម បង់មានគ្រាប់មួយចំនួនផង និងរថយន្តមួយគ្រឿង ម៉ាក Toyota PRUIS ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ស្លាកលេខ ភ្នំពេញ 2BU-761 ។
ក្រោយការឃាត់ខ្លួនហើយសាកសួរ ជនបង្កអះអាងថា ពួកគេប្រេីប្រាស់អាវុធចំនួន៤ដេីមបាញ់អស់ចំនួន ៦០ គ្រាប់ ដើម្បីជាការសាកល្បងអាវុធថ្មីរបស់ពួកគេ ដែលទេីបទិញបាន ដើម្បីការពារខ្លួន។
ក្រុមជនសង្ស័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បាននាំគ្នាជិះរថយន្តមួយគ្រឿង លុះដល់ទីតាំងកើតហេតុ បានបាញ់សន្ធាប់ជាប់ៗគ្នា យ៉ាងសប្បាយរីករាយ រួចក៏ចាកចេញពីទីតាំងបង្កហេតុបាត់ ក្រោយបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិស្រុក កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនតែម្តង នៅថ្ងៃទី១១ ខែឧសភា ម្សិលមិញនេះ។ សមត្ថកិច្ចមូលដ្ឋានស្រុកបាណន់ គ្រោងនឹងបញ្ជូនសំណុំរឿង មកកាន់ការិយាល័យជំនាញបន្តទៀត ក្រោយបញ្ចប់ការសាកសួរបឋម នៅក្នុងមូលដ្ឋានទីតាំងបង្កហេតុ៕

អត្ថបទដែលជាប់ទាក់ទង