Banner KNP Detail Top

ប្រទេះឃើញបុរសវ័យចំណាស់ម្នាក់ លង់ទឹកអណ្តូងស្រះខាងលិចផ្ទះ ស្លាប់

ប្រទេះឃើញបុរសវ័យចំណាស់ម្នាក់ លង់ទឹកអណ្តូងស្រះខាងលិចផ្ទះ ស្លាប់


ខេត្តបាត់ដំបង៖ នៅថ្ងៃ១២ខែឧសភាឆ្នាំ២០២៣នេះ ករណីលង់ទឹកស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ស្ថិតក្នុងភូមិចែងក្តា ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ បុរសវ័យចំណាស់ម្នាក់បានលង់ទឹកអណ្តូងស្រះខាងលិចផ្ទះស្លាប់យ៉ាងអាណោចអាធ័មខណ:ចុះរាវខ្យងសង្ស័យខ្យល់គ ។

ជនរងគ្រោះមានឈ្មោះ ឡាច សុផាន ហៅ ញិ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ និងជាមនុស្សផឹកស្រាជាប្រចាំ ហើយប៉ុន្មានថ្ងៃមុនក៏ធ្លាប់បានខ្យល់ម្តងរួចមកហើយ ហើយនៅថ្ងៃកើតហេតុនេះជនរងគ្រោះបានទៅចុះរាវខ្យងក្នុងអណ្តូងស្រះខាងលិចផ្ទះ ហើយទំនងជាខ្យល់ងងឹតមុខដួលចូលទឹកហើយទើបបណ្តាលអោយលង់ស្លាប់បែបនេះ ។

ក្រោយពេលកើតហេតុក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅពិនិត្យវិភាគធ្វើកោសល្យវិច័យ និងយោងតាមការអះអាងពីក្រុមគ្រួសារជនរងគ្រោះផងនោះ ក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង