Banner KNP Detail Top

ឃាត់ខ្លួនក្មេងទំនើង ០២នាក់ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវ សាធារណៈ

ឃាត់ខ្លួនក្មេងទំនើង ០២នាក់ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវ សាធារណៈ បង្កភាពអនាធិបតេយ្យក្នុងសង្គម សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០២នាក់ករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណ:បង្កភាពអនាធិបតេយ្យក្នុងសង្គម ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០:២០នាទី ។
ក្មេងទំនើងដែលឃាត់ខ្លួន៖
១-ឈ្មោះ ឈឿង ឡុងហេង ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះម៉ូតូបង្ហោះ) ។
២-ឈ្មោះ លី ជីឈ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩A1 ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវលេខ២១៨ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះខាងក្រោយជាម្ចាស់ម៉ូតូ) ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2023 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-1913 ដែលមានលេខតួនិងលេខម៉ាស៊ីន: 0000617 ។
ក្មេងទំនើងទាំង០២នាក់នេះ ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង