ចំណុចផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បង្ក្រាបឃាត់ខ្លួនបុគ្គលិក និងអ្នកលេងល្បែងស្រី-ប្រុស ចំនួន៨នាក់ រួមទាំងដកហូតសម្ភារៈមួយចំនួន

ចំណុចផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បង្ក្រាបឃាត់ខ្លួនបុគ្គលិក និងអ្នកលេងល្បែងស្រី-ប្រុស ចំនួន៨នាក់ រួមទាំងដកហូតសម្ភារៈមួយចំនួន

ភ្នំពេញ ៖ មនុស្សចំនួន០៨នាក់(ស្រី ០៦នាក់) ត្រូវបានឃាត់ខ្លួនក្នុងនោះមានបុគ្គលិកចំនួន២នាក់ ព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមាន៖ កុំព្យូទ័រយួរដៃចំនួន ០៣គ្រឿង, ម៉ូនីទ័រចំនួន ១៣គ្រឿង, ម៉ាស៊ីនស៊ីភីយូចំនួន១០គ្រឿង, ម៉ៅកំព្យូទ័រចំនួន ១០, ទូរទស្សន៍ចំនួន ០៤គ្រឿង។បន្ទាប់ពីចុះបង្ក្រាបទីតាំងខាងលើត្រូវបានអាជ្ញាធរបិទឃ្លុំបេជាបណ្តោះអាសន្ន ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទីតាំងល្បែងស៊ីសងនេះ បានបើកដំណើរការលួចលាក់ បានប្រមាណ១សប្តាហ៍។ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានអាជ្ញាធរក៏បានចុះទៅបង្ក្រាបតែម្តង។
ចំណែកមនុស្សចំនួន០៨នាក់ រួមទាំងសម្ភារៈវត្ថុតាងត្រូវបាននគរបាលបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំ និងអនុវត្តបន្តតាមនីតិវិធី។ បន្ទាប់ពីឃាត់ខ្លួន មានអ្នករត់ការដើម្បីដោះលែងផងដែរ ព្រោះក្រុមទាំងនោះ សុទ្ធតែជាអ្នកបើកល្បែងស៊ីសងអាជីព៕

អត្ថបទដែលជាប់ទាក់ទង