Banner KNP Detail Top

នៅទីបំផុត បវរកញ្ញា MICHELLE DEE រស់នៅតំបន់ «MAKATI» បានដណ្តើមមកុដដ៏វិសេសនេះបានដោយជោគជ័យ

នៅទីបំផុត បវរកញ្ញា MICHELLE DEE រស់នៅតំបន់ «MAKATI» បានដណ្តើមមកុដដ៏វិសេសនេះបានដោយជោគជ័យ


ភ្នំពេញ ៖ នៅទីបំផុត បវរកញ្ញា MICHELLE DEE រស់នៅតំបន់ «MAKATI» បានដណ្តើមមកុដដ៏វិសេសនេះបានដោយជោគជ័យ។ នាងគឺជាបវរកញ្ញា ដែលពោរពេញទៅដោយបទពិសោធន៍យ៉ាងគរដូចភ្នំ នេះបើយោងលើការបង្ហើបពីអ្នកតាមដាន។
ការប្រកួតដ៏ស្វិតស្វាញ នៃកម្មវិធី បវរកញ្ញាចក្រវាឡ ពីប្រទេសហ្វីលីពីនបានស្វះស្វែងរកបេក្ខភាពឆ្នើមៗពីមួយវិញ្ញាសាទៅមួយវិញ្ញាសា ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីបណ្តាគណៈកម្មាការជាច្រើនរូបដែលពោរពេញទៅដោយបទពិសោធន៍។ ក្នុងនោះរួមមានស្រីស្អាតៗជាច្រើនរូប សុទ្ធតែមានភាពវ័យឆ្លាតមកតតាំងគ្នាធ្វើការប្រកួតនៅលើវេទិកាយ៉ាងអស្ចារ្យ។
ប្រកាសទទួលបានជ័យលាភី កញ្ញារូបនេះក៏ទទួលកិត្តិយសមួយទៀត ដោយអ្នកឡើងបំពាក់មកុដឱ្យនាង គឺជាបវរកញ្ញាចក្រពិភពលោក មកពីអមេរិក ព្រមទាំងម្ចាស់តំណែងរដូវកាលមុននាប្រទេសហ្វីលីពីនទៀតផង។ បរវកញ្ញារូបនេះក៏ជាប់នូវលំដាប់លេខ១ ចំពោះការគ្រងឈុតសមោលសស្អាតជាងគេផងដែរ។ បើតាមដឹង បវរកញ្ញាហ្វីលីពីន ២០២៣នេះ បានហែលឆ្លងការឡើងប្រកួតមិនតិចដងនោះឡើយ ហើយដោយមើលឃើញពីការដើរមិនទាន់គោលដៅ នាងនៅតែប្រឹងប្រែងតស៊ូទៅមុខ រហូតសម្រេចគោលដៅសមតាមការចង់បានរបស់ខ្លួន។
ចំពោះការប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា២០២៣ នៅកំពុងស្វែងរកបេក្ខភាពខ្លួន ដែលមិនទាន់រកបាន ខណៈកម្មវិធីនេះប្តូរអ្នកគ្រប់គ្រង និងបានក្តោបក្តាប់ដោយក្រុមហ៊ុនមហាហង្ស។ លើសពីនេះផងដែរ គេក៏ចង់ដឹងថា តើបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំនេះ ស្អាតឆ្លាត ពូកែ និងចុះចំណោមគេដែរឬទេ? ពេលធ្វើខ្លួនប្រកួតជាលក្ខណៈអន្តរជាតិប៉ះជាមួយស្រីស្អាតប្រទេសផ្សេងទៀត ចំពោះប្រទេសក្នុងអាស៊ាន ទើបរកឃើញចក្រវាឡហ្វីលីពីន ខណៈប្រទេសក្នុងតំបន់ កំពុងស្វែងបវរកញ្ញាជាតិខ្លួន។

អត្ថបទដែលជាប់ទាក់ទង