Banner KNP Detail Top

ម៉ារី ណុច កីឡាការិនីតែម្នាក់គត់ ដែលហ៊ានប្រកួតរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី

ម៉ារី ណុច កីឡាការិនីតែម្នាក់គត់ ដែលហ៊ានប្រកួតរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ ក្នុងចំណោមកីឡាករដែលចូលរួមការប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីនោះ គេឃើញមានយុវតីស្រស់ស្អាត១រូបក៏បានចូលរួមប្រកួតរថយន្ត Off Road ជាមួយកីឡាករបុរសៗដទៃទៀតដែរ ដោយមិនខ្លាចរអាបន្តិចសោះឡើយ។

យុវតីរូបនោះមានឈ្មោះថា ម៉ារី ណុច បើករថយន្តលេខ៣២៤ ចូលរួមប្រកួតក្នុងក្រុម Overland ឬហៅថា Class C ដែលមានរថយន្តរួមប្រកួតសរុបចំនួន២២គ្រឿង។ កីឡាការនី ម៉ារី ណុច ទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេមានភាពក្លាហានណាស់ក្នុងការចូលរួមប្រកួតប្រជែងនៅលើទីលានប្រណាំងរថយន្ត Off Road នេះ។

កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road មានចំនួន៣ក្រុម ដែលមានរថយន្តសរុបចំនួន៦៧គ្រឿង ក្នុងនោះក្រុមទី១ Hard Core, ក្រុមទី២ Light Core និងក្រុមទី៣ Overland ក្នុងនោះក៏មានរថយន្តរបស់កីឡាការនី ម៉ារី ណុច ១គ្រឿងផងដែរ។

ក្រោយទទួលបានបទពិសោធន៍ពីការប្រកួតនៅក្នុងក្រុម Overland នេះហើយ ម៉ារី ណុច ក៏ចង់ចូលរួមប្រកួតជាមួយក្រុម Light Core ឬ Class B ដែរ ប្រសិនបើមានការប្រកួតនៅពេលក្រោយៗទៀត។ លទ្ធផលផ្លូវការនៃការប្រណាំងជាមួយក្រុម Overland ឬ Class C នោះ ម៉ារី ណុច ទទួលបានចំណាត់ថ្នាក់ទី៨ ដោយទទួលបានពិន្ទុសរុប១៣៩ពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង