Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងវត្ថុតាង ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងវត្ថុតាង ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន


ខេត្តកំពង់ស្ពឺ÷ យោងតាមរបាយការណ៌របស់សមត្ថកិច្ច ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ សមសាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក្រោយពីរបានឆ្លងយោបល់ពី លោក ហ៊ុនសុខហុនអធិការដ្ឋាននគរបាលស្រុក ថ្ពង លោកឧត្តមសេនីយ៍ទោ សមសាមួន បានដាក់បទបញ្ជាឲ្យលោក ហ៊ុនសុខហុន ដឹកនាំកម្លាំងនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី នៅចំណុចព្រៃខាងត្បូង ភូមិត្រពាំងត្របែក ឃុំរុងរឿង ស្រុកថ្ពង កំលាំងអធិការនគរបាលស្រុកថ្ពង ល្បាតដល់ចំណុចខាងលេី មានមហាជនល្អរាយការ ថាមានក្មេងៗជួញដូរ គ្រឿងញៀនយ៉ាងសកម្ម រួចមកកំលាំងយេីង បានទៅដល់ទីតាំងនេះ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ អឿន លីហួរ ហៅ ហួរ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ករណី រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន – ដកហូតវត្ថុតាងបាន ១-ម្សៅក្រាមពណ័សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់(១មធ្យម ១៤តូច) ២-ជញ្ជីងថ្លឹងគ្រឿងញៀន១ ៣-ទូរសព្ទ័ដៃ១គ្រឿង ៤-កាំបិត១ ។
ករណីនេះជំនាញ កសាងសំណុំរឿងបញ្ជូនទៅចាត់ការទៅតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង