Banner KNP Detail Top

កងកម្លាំងការពារព្រំដែន ទាំងទាហាន និងនគរបាល កងការពារព្រំដែនគោកលេខ ៤០២–ឧត្តរមានជ័យ បានដើរល្បាតព្រំដែនទ្រោលសន្តិសុខ សុវត្ថិភាព ខណ:ប្រទេសថៃ

កងកម្លាំងការពារព្រំដែន ទាំងទាហាន និងនគរបាល កងការពារព្រំដែនគោកលេខ ៤០២–ឧត្តរមានជ័យ បានដើរល្បាតព្រំដែនទ្រោលសន្តិសុខ សុវត្ថិភាព ខណ:ប្រទេសថៃ បាននឹងកំពុងដំណើរការបោះឆ្នោតទូទៅ ឆ្នាំ២០២៣ ដើម្បីជ្រើសរើសតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី


ព្រំដែនកម្ពុជា ថៃ ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៣ កងកម្លាំងការពារព្រំដែន ទាំងទាហាន និងនគរបាល កងការពារព្រំដែនគោកលេខ ៤០២–ឧត្តរមានជ័យ បានដើរល្បាតព្រំដែនទ្រោលសន្តិសុខ សុវត្ថិភាព ខណ:ប្រទេសថៃ បាននឹងកំពុងដំណើរការបោះឆ្នោតទូទៅ ឆ្នាំ២០២៣ ដើម្បីជ្រើសរើសតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី ។
លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ បានបញ្ជាឱ្យកម្លាំងរបស់ខ្លួន គ្រប់កងល្បាត ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា–ថៃភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ តាមចំណុចគោលដៅ ដែលបានកំណត់ទុក ។ បំណងនៃការល្បាតលើកនេះ ក៏ដូចលើកមុនដែរ ប៉ុន្តែមានលក្ខណ:ពិសេសខាងតាមដានសភាពការណ៍សន្តិសុខ និងនយោបាយ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ។ តែគោលដៅ កត់សម្គាល់នោះ បានធ្វើនៅបណ្តោយព្រំដែន ស្ថិតក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈមនឹងភូមិសាស្ត្រស្រុកកាប់ឈើង ខេត្តសុរិន្ទ ។
ជាលទ្ធផលនៃការល្បាតលើកនេះ គឺសភាពការណ៍លើខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ ទល់មុខស្រុកកាប់ឈើង ខេត្តសូរិន្ទ ដែលគ្របដណ្តប់ លើតំបន់ច្រកព្រំដែនអន្តរជាតិ អូរស្មាច់–ឆងចម ដែលមានសកម្មភាពចរាចរមនុស្ស និងទំនិញមមាញឹកជាងគេ រវាងខេត្តទាំងពីរនោះ ឃើញថាសភាពការណ៍ និងបរិស្ថានព្រំដែននៅដដែល គ្មានអ្វីប្រែប្រួលឡើយ ៕

អត្ថបទដែលជាប់ទាក់ទង