Banner KNP Detail Top

អគ្គីភ័យបណ្ដាលអោយឆេះផ្ទះ០១ខ្នង សង់អំពីឈើផ្ទាល់ដី ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

អគ្គីភ័យបណ្ដាលអោយឆេះផ្ទះ០១ខ្នង សង់អំពីឈើផ្ទាល់ដី ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ


ស្រុកព្រៃនប់-អធិការនគរបាលស្រុកព្រៃនប់ឲដឹងថា នៅ យប់ថ្ងៃទី១៣.ឧសភា.២០២៣ នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យ ០១ កើតឡើង បណ្ដាលអោយឆេះផ្ទះ០១ខ្នង សង់អំពីឈើផ្ទាល់ដី ប្រកសង្កសី ទំហំៈ ទទឹង ០៥ម៉ែត្រ បណ្តោយ ១២ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ/ឃុំ កើតហេតុខាងលើ ។ប្រភពដដែលបានបន្ថែមថាមូលហេតុនៃករណីនេះអាចមកពីឆ្លងចរន្ដអគ្គីសនី ។

យោងតាមការបំភ្លឺរបស់ឈ្មោះ សេង វុទ្ធី ត្រូវជាម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានដើរទៅលេងផ្ទះបងស្រីក៍ដើរមកវិញស្រាប់តែឃើញផ្ទះរបស់ខ្ញុំឆេះប្រហែលជា(ឆ្លងចរន្ដអគ្គីសនី)ប្រជាពលរដ្ឋដែលរស់នៅជិតខាងឲ្យមកជួយ និងបានរាយការណ៍មកសមត្ថកិច្ចមកជួយអន្ដរាគមន៍ពន្លត់តែម្ដង ។
ករណីអគ្គីភ័យខាងលើ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ និងខូចខាតផ្ទះ ព្រមទាំងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង រួមមាន៖
១.ម៉ូតូ ០១គ្រឿង
២.ម៉ាស៊ីនបូមខ្យល់០១
៣.ម៉ាស៊ីនផ្សារ០១
៤.ម៉ូទ័រកាត់ ០១
៥.គ្រឿងបន្លាស់ម៉ូតូទាំងស្រុង
៦.សរុបថវិកាចំនួន ២៥០០$។
កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានយករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន០១គ្រឿង និងបាញ់ទឹកអស់ចំនួន ០១ រថយន្ត រលត់ទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង