Banner KNP Detail Top

គ.ជ.ប ទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ១៩០នាក់ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោត

គ.ជ.ប ទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ១៩០នាក់ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោត


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ សរុបចំនួន ១៦៨នាក់ មកពី១៨អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ សរុបចំនួន ២២នាក់ មកពី ១២អង្គភាព ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប កំពុងពិនិត្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៤១នាក់។
គំរូពាក្យសុំ និងបែបបទសម្រាប់សុំបណ្ណសម្គាល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមានផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប (www.nec.gov.kh/khmer/content/6427) និងអាចដាក់ពាក្យដោយផ្ទាល់នៅទីស្ដីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) ឬអាចផ្ញើតាមរយៈអ៉ីមែល: ឬតេឡេក្រាម (០៩៣ ៨០២ ៧៣៤)។ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ ចាប់ផ្ដើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងអ្នកសារព័ត៌មានអន្តរជាតិ ចាប់ផ្ដើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង