Banner KNP Detail Top

រថយន្តមួយគ្រឿង ត្រូវអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តែមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួស

រថយន្តមួយគ្រឿង ត្រូវអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តែមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួស

ក្រុងព្រះសីហនុ ៖ កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវអូរ៥ ឆ្ពោះទៅអូរឈើទាល ត្រង់ផ្លូវបំបែកជាបី ទៅអូរត្រេះ ស្ថិតក្នុងក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គាត់បានឆ្លងកាត់ផ្លូវនោះ ក៏ឃើញរថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-3787 បើកបរមកពីទិសដៅអូរត្រេះ ជិតផ្លូវបត់កែងបំបែកជាបី ស្រាប់តែឃើញរថយន្តនោះកំពុងតែហុយបន្តិចម្ដងៗ នៅខាងមុខចំហៀងខាងឆ្វេង។ ប៉ុន្តែពេលនោះ គាត់មិនបានឈប់នោះទេ ក៏បើកបរហួសទៅ ព្រោះគាត់ជាប់ដឹកភ្ញៀវ។ ក្រោយពីគាត់ត្រឡប់មកវិញ ក៏ឃើញមានកម្លាំងសមត្ថកិច្ចប៉ូលិសស្នងការនគរបាលខេត្ត ជាមួយនឹងកម្លាំងអាវុធហត្ថប៉េអឹមខេត្ត ចុះជួយអន្តរាគមន៍ពន្លត់អគ្គិភ័យតែម្តង។
ម្ចាស់រថយន្ត ក៏ជួបអ្នកបកប្រែភាសាចិនម្នាក់ ហើយគាត់ក៏បានប្រាប់កម្លាំងសមត្ថកិច្ចឱ្យដឹងថា រថយន្តម៉ាក Range Rover នោះ បើកបរដោយជនជាតិចិន ដែលបានជួលពីម្ចាស់ជាជនជាតិខ្មែរម្នាក់ឈ្មោះ ផន សុភា នៅរាជធានីភ្នំពេញ។
មូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើងនៅខាងក្នុង ក្រោមរថយន្ត ទើបបណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។ សមត្ថកិច្ចនគរបាលស្នងការនគរបាលខេត្ត សួរនាំ រួចក៏បានរៀបចំពន្លត់អគ្គិភ័យនេះឱ្យរលត់ទៅវិញរួចរាល់ផងដែរ។
ការចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យឆាបឆេះរថយន្តនេះ គឺបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលខេត្តព្រះសីហនុ អស់ទឹកចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យប៉េអឹមខេត្តព្រះសីហនុអស់មួយគ្រឿងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង