Banner KNP Detail Top

ស្ត្រីមេម៉ាយកូនមួយ ដ៏ស្រស់សោភាម្នាក់ ជាអ្នកលក់ផលិតផលតាមអនឡាញ សមត្ថកិច្ចនគរបាល ឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ស្ត្រីមេម៉ាយកូនមួយ ដ៏ស្រស់សោភាម្នាក់ ជាអ្នកលក់ផលិតផលតាមអនឡាញ សមត្ថកិច្ចនគរបាល ឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ


ភ្នំពេញ ៖ ស្ត្រីនេះ ឈ្មោះ ញឹម សុខឡេង អាយុ២៧ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ សង្កាត់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ស្ត្រីមេម៉ាយកូនមួយដ៏ស្រស់សោភាម្នាក់ ជាអ្នកលក់ផលិតផលតាមអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចោទប្រកាន់ពីបទ.ជេរប្រមាថជាសាធារណៈ បទ.ហឹង្សាដោយចេតនា និងបទ.រំលោភលំនៅឋាន តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ។

អង្គហេតុនៃការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ គឺនៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣ ឈ្មោះញឹម សុខឡេង អតីតជាកូនប្រសារ បានទៅធ្វើសកម្មភាពស្រែកជេរប្រមាថឡូឡាវាយទ្វារផ្ទះធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ស្របពេលនោះដែរក្មេងនៅផ្ទះជាមួយបានបើកទ្វារក៏ឃើញឈ្មោះ ញឹម សុខឡេង ស្ទុះឡើងទៅលើផ្ទះជាន់ទី១ ជួបអតីតម្តាយក្មេកជាដើមបណ្តឹង ។
ពេលនោះអតីតម្តាយក្មេក បានទទួចសួរទៅអតីតកូនប្រសារថា បើមានបញ្ហាអ្វីចាំទៅដោះស្រាយគ្នា នៅចំពោះមុខសមត្ថកិច្ចដែលជាអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃស្អែកទៅ មិនគួរមករំខានដំដេកពួកគាត់ទាំងយប់នោះទេ ។ ប៉ុន្តែទោះជាយ៉ាងណាក្តីជនសង្ស័យមិនព្រមស្តាប់ និងបានធ្វើសកម្មភាពប្រើអំពើហិង្សាយ៉ាងកំរោល ដោយយកកៅអីគប់ និងវាយទៅលើអតីតម្តាយក្មេក បណ្តាលឲ្យរបួសស្នាមត្រង់ដៃ និងស្មាខាងស្តាំ ហើយជនសង្ស័យបន្តជេរប្រមាថ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារ និងវាយកម្ទេចគ្រឿងជាទីសក្ការបូជាដែលមានតម្លៃរបស់គ្រួសារដើមបណ្តឹងទៀតផង ។
លើសពីនេះទៀត ជនសង្ស័យបានអុកឡុកដោយហិង្សាទៅម្តាយដើមបណ្តឹង មានវ័យចំណាស់អាយុ៩៥ឆ្នាំ ដែលដេកនៅកន្ទេលធ្វើឲ្យតក់ស្លុតស្ទើរគាំងបេះដូងម្តងៗ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ ហើយជនសង្ស័យក៏បានដឹងយ៉ាងច្បាស់ថា ជីដូនមានវ័យចំណាស់ចាស់ជរា និងមានជម្ងឺបេះដូងប្រចាំកាយ និងងាយរងការតក់ស្លុតបំផុត ។
ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ជនសង្ស័យជាមនុស្សមានអត្តចរិកកោងកាច តែងតែរករឿងបង្កជម្លោះ តាំងពីមុនរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសគាត់ ដោយពួកគេរស់នៅមិនចុះសំរុងគ្នា ក៏មានការប្តឹងសុំផ្តាច់ចំណងអាពាហ៍ពិពាហ៍ រហូតដល់តុលាការបានចេញសាលក្រមលែងលះរួចរាល់ហើយ តែជនសង្ស័យនៅតាមបង្កបញ្ហាទៀត ។ ដូចជានៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យក៏ធ្លាប់បានធ្វើសកម្មភាពជេរប្រមាថ ទៅលើក្រុមគ្រួសារជាដើមបណ្តឹងទាំងកណ្តាលយប់ និងបានវាយកម្ទេចរថយន្តអស់២គ្រឿង ដែលសកម្មភាពនោះកំពុងជាប់បណ្តឹងនៅតុលាការទៀតផង ។ សំណុំរឿងនេះ បានស្ថិតនៅលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ដែលការស៊ើបសួរនៅមិនទាន់បញ្ចប់នៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង