Banner KNP Detail Top

កម្មករស្រាបៀរអង្គរម្នាក់ បានធ្វើអត្តឃាតដោយអារ ក ខ្លួនឯង ក្នុងបន្ទប់ មិនដឹងមូលហេតុ

កម្មករស្រាបៀរអង្គរម្នាក់ បានធ្វើអត្តឃាតដោយអារ ក ខ្លួនឯង ក្នុងបន្ទប់ មិនដឹងមូលហេតុ

កណ្ដាល៖ កម្មករស្រាបៀរអង្គរម្នាក់បានធ្វើអត្តឃាតដោយអារកខ្លួនឯងក្នុងបន្ទប់មិនដឹងមូលហេតុ។ ជនរងគ្រោះ‌មានឈ្មោះ ស៊ា សុជាតិ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់មានស្រុកកំណើត នៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
អ្នកនាំពាក្យបានបន្ថែមថា នៅក្នុងបន្ទប់យាម វត្ថុតាងមានកូនកាំបិតជិតបន្លែប្រវែង២២ស.ម។ បើយោងតាមការបំភ្លឺពីឈ្មោះ ទុយ វណ្ណះ ភេទប្រុសធ្វើការជាមួយជនរងគ្រោះបានឲ្យដឹថា ជនរងគ្រោះបានធ្វើការនៅឃ្លាំងស្រាបៀរអង្គររយ:ពេល២ឆ្នាំ កន្លងមកហើយ ដោយស្នាក់នៅរោងយាម។ នៅរហូតដល់យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានមកពីយកអីវ៉ាន់ឲ្យគេហើយក៏ចូលកន្លែងស្នាក់នៅ បន្ទាប់មកក៏កម្មករប្រហែល៧នាក់នាំគ្នាទិញស្រាបៀរ១កេះហូបនៅក្នុងឃ្លាំងហើយជនរងគ្រោះបានផឹកស្រាបៀរអស់ចំនួន២កំប៉ុង ក៏ទៅដេកនៅអង្រឹង និងអង្គុយក្នុងរោងយាម បន្ទាប់មកក៏នាំគ្នាទៅកន្លែងរៀងៗខ្លួន ដោយឃ្លាំងរោងចក្រត្រូវបានចាក់សោរទ្វានៅម៉ោង២១និង០០នាទីយប់។ លុះដល់វេលាម៉ោង២៣និង០០នាទីថ្ងៃ.ខែ.ដដែល ដោយលឺសូរសំលេងដូចមានមនុស្សក្អួត លឺសូរច្រើនដង ក៏ចេញមកមើលនៅកន្លែងរោងជនរងគ្រោះសំរាក ឃើញភ្លើងបិទហើយទ្វាដាក់គន្លឹះខាងក្នុង ក៏បានហៅឈ្មោះ គុយ គុជ ឲ្យមកជួយមើល ពេលនោះក៏ចូលតាមចន្លោះរបង ចូលក្នុងដើម្បីបើកគន្លឹះ រួចបើកភ្លើងក៏មើលឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងថ្លុកឈាម បន្ទាប់មកក៏បាននាំគ្នាជួយមកមើល ហើយបានទៅរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ឲ្យជួយហៅឡានពេទ្យផង ពេលទៅដល់កន្លែងកើតហេតុឃើញជនរងគ្រោះបានដាច់បំពង់ខ្យល់ដេកស្លាប់បាត់ទៅហើយ។
ការពិនិត្យនៅកន្លែងកើតហេតុ ស្ថានភាពនៅក្នុងឃ្លាំងរោងចក្រដេប៉ូស្រាបៀរអង្គររោងស្នាក់នៅទំហំ៥មx៤.៥០ម រោងស្នាក់នៅចំងាយពីកន្លែងកម្មករប្រវែង១០ម៉ែត្រ នៅក្នុងរោងស្នាក់នៅ សពដេកនៅលើឥដ្ឋកន្សែងក្រហម ដោយដាច់បំពងខ្យល់ ស្លៀកខោអាវ ជិតសពមានកាំបិតប៉័ងតោចំនួន៣ មានទូរស័ព្ទដៃ១គ្រឿង ម៉ូតូ១គ្រឿង និងកូនកាំបិតជិតបន្លែដែលជនរងគ្រោះធ្វើសកម្មភាពចំងាយ២.៥ម៉ែត្រ។ សាកសពមានស្លាកស្នាមដាច់កំពង់កប្រវែង៨ស.មX៣ស.ម ជម្រៅដល់ឆ្អឹងកងកដៃខាងធ្វេងមានស្នាមរបួសលើ ក ដៃផ្នែកខាងក្រៅ មានស្នាមចំនួន៣កន្លែង។
សន្និដ្ឋាន និងយោងតាមលោកគ្រូពេទ្យនឹងសមត្ថកិច្ចជំនាញពិនិត្យថាជនរងគ្រោះស្លាប់ ដោយសារអារកធ្វើអត្តឃាតដោយសារឥទ្ធិពលគ្រឿងញៀន ។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង