Banner KNP Detail Top

ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា

ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា


ភ្នំពេញៈ នៅថ្ងៃទី២៩ ខែ ឧសភាឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាយាងបំពេញព្រះរា ជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ។
យោងតាមក្រសួងការបរទេសបានឱ្យដឹង ថាព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌានាពេលនេះមានរយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា ។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្ស ត្រខ្មែរនៅប្រទេសឥណ្ឌានាពេលនេះចំពេ លដែលប្រទេសទាំងពីរកំពុងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំ នាក់ទំនងការទូត។
បើតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងទៀតថាក្នុងកំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះលោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិ បតីឥណ្ឌានិង លោក ណារិនដ្រា ម៉ូឌី (Narendra Modi)នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។
ព្រះករុណា ព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី សព្វព្រះរាជ ហឫទ័យ ព្រះបរមរាជានុញ្ញាត ជូនលោក ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រ ធានាធិបតីនិងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលក្រាបបង្គំគាល់និងសវនាការផងដែរ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ លោកស្រី ដ្រៅផាឌី មួរមូ ប្រ ធានាធិបតីឥណ្ឌានឹងរៀបចំព្រះរាជពិធីលៀ ងសាយភោជន៍ផ្លូវរដ្ឋថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង