Banner KNP Detail Top

ឯកឧត្តម​ ខូយ​ វីដា​ អភិបាល​នៃ​គណៈអភិបាល​ ខេត្ត​ពោធិ៍សាត់​និង​ ឯកឧត្តម​ អេង​ គុន្ធា​ អគ្គនាយក​រង​អគ្គិសនី​កម្ពុជា​ និងជាប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​អន្សាចំបក់​ ស្រុក​ក្រគ​រ​ និង​ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ និងបងប្អូនក្រុមការងារ​សិល្បករ​សិល្បការិនី​ ពិធីក​ ពិធីការិនី​ និង​តារា​ចម្រៀង​ បាន​ចូលរួម​ចែក​អំណោយ​ ជូន​លោក​តា​ លោកយាយ​ ទីទ័ល​ក្រីក្រ​ ក្មេង​កំព្រា​ និវត្ត​ជន​ លោកគ្រូ​ អ្នកគ្រូ​ សិស្សថ្នាក់ទី១២​ អាជ្ញាធរ​ ភូមិ​ ឃុំ​ ប្រម៉ាន​ជា​ង​500​នាក់

(ពោធិ៍សាត់)៖ ឯកឧត្តម​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ពោធិ៍សាត់ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា ក្នុងនាមជាសមាជិកបក្សប្រជាជន​កម្ពុជា​ យើងបាននឹងកំពុងត្រៀមខ្លួន ដើម្បីយកជ័យជម្នះក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត បន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈនៃការបោះឆ្នោតគាំទ្រ និងទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

លោក ខូយ រីដា បានលើកឡើងបែបនេះ នៅបរិវេណវត្តក្តីឧត្តម ហៅវត្តក្តីឃ្វិត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា គ្រូបង្រៀន សិស្សថ្នាក់ទី១២ និងនិវត្តន៍ជន ជិត៥០០នាក់ ដោយបានការចូលរួមពី និង ឯកឧត្តម  អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង, កញ្ញា ចំរើន សុភក្ត្រ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ក្រុមការងារចុះជួយឃុំ អាជ្ញាធរមូលដ្ឋាន សិល្បៈករ សិល្បៈការិនី និងពិធីករ ពិធីការិនីមួយចំនួនទៀត។

លោក ខូយ រីដា បាននាំមកនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខនឹករលឹកដ៏ជ្រាលជ្រៅ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់, លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ ស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌល់ពោធិ៍សាត់ ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលដ្ឋក្នុងឃុំស្រែស្តុកនេះផ្ទាល់តែម្តង។

លោកបានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ដែលគាំទ្រគោលនយោបាយយ៉ាងលើសលប់ ឈានមុខគេជាលំដាប់។

លោកបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋយើង ដោយធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន។

លោកបានលើកឡើងថា អ្វីដែលគណបក្សប្រជាជនកម្ពុជាអាចធានាបាន គឺសន្តិភាព និងលំនឹងស្ថិរភាព ទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្តទាំងពេលបច្ចុប្បន្ន ក៏ដូចផែនការចក្ខុវិស័យសម្រាប់ទៅថ្ងៃអនាគត។ និយាយរួមគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ រួមជាមួយបទពិសោធន៍ មានការគាំទ្រពេញទំហឹងពីមហាជន ប្រជាជនគ្រប់ស្រទាប់វណ្ណ មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំនិងរបៀបរបបធ្វើការច្បាស់លាស់។

ក្នុងនាមអភិបាលនៃគណអភិបាលខេត្ត និងក្នុងនាមជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត

ឯកឧត្តម​ អេង​ គុន្ធា​ អគ្គនាយក​រង​អគ្គិសនី​កម្ពុជា​ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានិង ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ភាពរីកចំរើនគ្រប់វិសយ័ ដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ហើយយើងទាំងអស់គ្នា និងក្រុមគ្រួសារត្រូវត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ហើយជាពិសេសសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រ យុវជនបន្តវេនគឺ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ។

 និងបានចែកជូនវត្ថុកំដរដៃ ដល់ជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា និងនិវត្តន៍ជន ជិត៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ត្រីខ១យួរ និងថវិកា១ម៉ឺនរៀល ព្រមទាំងគ្រូបង្រៀន និងសិស្សថ្នាក់ទី១២ ជាង២០០នាក់ ក្នុងម្នាក់ៗទទួលបាន មី១កេស និងត្រីខ១យួរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង