ករណីក្មេងប្រុសម្នាក់ ដែលចេញពីសាលារៀន នាំគ្នាចុះលេងទឹក  រអិលជើងលិចចូលក្នុងទឹក រកមិនទាន់ឃើញ

ករណីក្មេងប្រុសម្នាក់ ដែលចេញពីសាលារៀន នាំគ្នាចុះលេងទឹក  រអិលជើងលិចចូលក្នុងទឹក រកមិនទាន់ឃើញ

ស្ទឹងត្រែងៈ  កាលពី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ករណីក្មេងប្រុសម្នាក់ ដែលចេញពីសាលារៀន នាំគ្នាចុះលេងទឹក នៅកំពង់ស្រឡាង ក្រុងស្ទឹងត្រែង រអិលជើងលិចចូលក្នុងទឹក រកមិនទាន់ឃើញនៅឡើយទេ។

ក្មេងដែលង់ទឹក ឈ្មោះ ជឹម ពេជ្រសំណាង អាយុ ១៥ ឆ្នាំ រស់នៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានចុះទៅលេងទឹក ជាមួយក្មេងម្នាក់ទៀត។ នៅពេលក្មេងនោះ លិចចូលក្នុងទឹក ទើបក្មេងនៅលើគោក ស្រែកហៅឱ្យគេជួយ។ ភ្លាមនោះ ក៏មានការអន្តរាគមន៍ និងរកមនុស្សដែលប៉ិនប្រសព្វ ខាងមុជទឹក ជួយរក រហូតដល់យប់ នៅតែរកពុំទាន់ឃើញ៕

អត្ថបទដែលជាប់ទាក់ទង