Banner KNP Detail Top

កញ្ញា ស្លឹកឈើ បងប្អូនមហាជនជាច្រើននាក់ អាចនឹងស្គាល់កញ្ញា ហើយតាមរយៈការដើរម៉ូដ

កញ្ញា ស្លឹកឈើ បងប្អូនមហាជនជាច្រើននាក់ អាចនឹងស្គាល់កញ្ញា ហើយតាមរយៈការដើរម៉ូដ

ភ្នំពេញ ៖ ក្រោយពេលកញ្ញា ស្លឹកឈើ បោះជំហានជើងទៅលើការដើរបង្ហាញម៉ូដទើបតែបានប៉ុន្មានឆ្នាំតែប៉ុណ្ណោះ គឺកាលពីថ្មីៗនេះ កញ្ញាបានបង្ហាត់បង្រៀនក្មេងៗដើរម៉ូដទៀតផង មើលទៅពិតជាមិនសរសើរមិនបានឡើយ អំពីការបង្ហាត់បង្រៀនរបស់កញ្ញា ដូចពាក្យចាស់ពោលថា «គ្រូខ្លាំង ទើបសិស្សពូកែ»។

នៅពេលនិយាយទៅដល់ កញ្ញា ស្លឹកឈើ បងប្អូនមហាជនជាច្រើននាក់អាចនឹងស្គាល់កញ្ញាហើយតាមរយៈការដើរម៉ូដ ហើយកាលពីពេលកន្លងទៅ កញ្ញាក៏ជាជើងខ្លាំងមួយរូបទៅលើការដើរម៉ូត ជាពិសេសនោះ កញ្ញាក៏ជាអតីតបេក្ខភាព Miss Queen Cambodia 2023 ផងដែរ។

កញ្ញា ស្លឹកឈើ ក៏តែងតែបង្ហោះអំពីសកម្មភាពនៅពេលបង្ហាត់សិស្ស ដោយបង្ហាញពីការកាច់រាង អែនអនរបស់កូនសិស្សកញ្ញាពិតជាគួរឱ្យទាក់ទាញភ្នែកមែនទែន បើទោះជាកូនសិស្សរបស់កញ្ញា ម្នាក់ៗមានវ័យក្មេងខ្ចីល្ហក់ក៏ដោយ តែការដើរម៉ូដវិញ គឺមិនចាញ់មនុស្សធំនោះឡើយ។ ហើយក្រៅពីការបង្ហាញរូបភាពនៃការដើរម៉ូដជាច្រើនរួមមក ក៏ឃើញមានមហាជនជាច្រើននាក់នាំគ្នាពោលលើកសរសើរច្រើនផងដែរ ដោយម្នាក់ៗដូចជាពេញចិត្តជាខ្លាំង ពេលឃើញពួកគាត់ពោរពេញទៅដោយសមត្ថភាពការដើរម៉ូដនៅលើឆាក ដោយអារម្មណ៍ជឿជាក់បែបនេះ។

កញ្ញា ស្លឹកឈើ ដែលជាអតីតបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា (ភេទទី៣) បានជម្រាបជូនថា «កញ្ញាចង់ជួយដល់ក្មេងៗដែលស្រឡាញ់ការដើរម៉ូដដូចគ្នាទៅនឹងកញ្ញាផ្ទាល់ ដោយកញ្ញានឹងយកចំណេះជំនាញ និងបទពិសោធន៍នៃការដើរម៉ូដដែលមានទាំងប៉ុន្មានទៅបង្ហាត់បង្រៀនពួកគាត់ ជាពិសេសនោះលើកទឹកចិត្តពួកគាត់អោយឈោងចាប់ឱកាសនៅលើវិស័យការដើរម៉ូដនេះតែម្តង»។

ជាចុងក្រោយ កញ្ញា ស្លឹកឈើ ដែលជាបានវិវត្តន៍ខ្លួនស្ទើរតែ១៨០ដឺក្រេនោះ ពិតជាអរគុណខ្លាំងណាស់ ដែលបងប្អូនមហាជនតែងតែគាំទ្រកញ្ញាកាលពីកន្លងទៅ ហើយត្រូវធ្វើអ្វីដែលខ្លួនឯងពេញចិត្ត ទើបនាំអោយជីវិតគាប់ប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង