Banner KNP Detail Top

ប្រទះឃើញសាកសពអណ្ដែតក្នុងប្រឡាយទឹក សពបុរសនេះគឺជាបុគ្គលិកធនាគារ សង្ស័យអំពើឃាតកម្ម

ប្រទះឃើញសាកសពអណ្ដែតក្នុងប្រឡាយទឹក សពបុរសនេះគឺជាបុគ្គលិកធនាគារ សង្ស័យអំពើឃាតកម្ម

ខេត្តកណ្ដាល ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតផ្កាប់មុខក្នុងប្រឡាយទឹកបង្កការភ្ញាក់ឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា សាកសពជនរងគ្រោះភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ។ សាកសពស្លាប់មានសភាពចងដៃនិងជើង ជាមួយនឹងក្រមា តាមការពិនិត្យបឋម សង្ស័យជាករណីអំពើឃាតកម្ម។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សពបុរសនេះគឺជាបុគ្គលិកធនាគារ (CO) ។
ករណីនេះកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ អាជ្ញាធរពាក់ព័ន្ធ កំពុងពិនិត្យដើម្បីរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ និងស្វែងរកសាច់ញាតិជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង