Banner KNP Detail Top

ដុត កម្ទេចចោលនូវគ្រឿងញៀន ជិត ៤០គីឡូក្រាម ក្រោយយុទ្ធនាការទប់ស្កាត់បទល្មើស ខុសច្បាប់ បង្ក្រាបដកហូតបាន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់

ដុត កម្ទេចចោលនូវគ្រឿងញៀន ជិត ៤០គីឡូក្រាម ក្រោយយុទ្ធនាការទប់ស្កាត់បទល្មើស ខុសច្បាប់ បង្ក្រាបដកហូតបាន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់

បាត់ដំបងៈ នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លើទឹកដីខេត្តបាត់ដំបង លោក មាស វិរិទ្ធអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា គ្រឿងញៀនដែលដុតបំផ្លាញចោល នៅព្រឹកនេះមានទម្ងន់ចំនួនជិត ៤០ គីឡូក្រាម ដែលសុទ្ធសឹងតែអនុវត្តក្រោមវិធានការច្បាប់ នៃដីកាសម្រេចលើសំណុំរឿងព្រហ្មទណ្ឌ សរុបចំនួន ២៨៦ ករណី ក្នុងនោះរួមមាន វត្ថុតាងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម្សៅក្រាម មេតំហ្វេតាមីន ប្រភេទគ្រាប់ និងអុិចស្តាស៊ី ជាដើម។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្រេចដុត កម្ទេចចោលនូវគ្រឿងញៀន ជិត ៤០គីឡូក្រាម ក្រោយយុទ្ធនាការទប់ស្កាត់បទល្មើស ខុសច្បាប់ ដែលបង្ក្រាបដកហូតបាន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។


លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងដែរថា ក្រៅពីសារធាតុញៀន ដែលអាជ្ញាធរបង្ក្រាបដកហូត បានជាច្រើនគីឡូក្រាម នៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិសាត់ ក៏នៅមានអ្នកពាក់ព័ន្ធជាច្រើនទៀត បានជាប់ពន្ធនាគារ មានអត្រាគួរឲ្យកត់សម្គាល់ផងដែរ បើទោះបីអំឡុងចុងក្រោយនេះ ចំនួនអ្នកទោស មានការថយចុះបន្តិចយ៉ាងណាក្តី។
អភិបាលខេត្តបាត់ដំបង ក៏បានណែនាំដល់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ត្រូវចៀស ឆ្ងាយពីគ្រឿងញៀន ជាដាច់ខាត ហើយត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីសង្ស័យ ឬឃើញជនប្រើប្រាស់ ចែកចាយគ្រឿងញៀន ដើម្បីសមត្ថកិច្ចជំនាញមានវិធានការទប់ស្កាត់ បង្រ្កាបទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង