Banner KNP Detail Top

អ្នកបើកម៉ូតូ(អង្គរក្ស)ការពារមេ ឈានដល់យកជើងធាក់អ្នកធ្វើដំណើរ ដោយសារមិនជៀសឡានមេកើយរបស់គេ ! បើសិនករណីនេះជាការពិត ហួសបន្តិចហើយ

ភ្ញាក់ផ្អើលពេញហ្វេសបុក! បានបង្ហោះនូវសកម្មភាពមួយ ដែលអ្នកបើកម៉ូតូ(អង្គរក្ស)ការពារមេ ឈានដល់យកជើងធាក់អ្នកធ្វើដំណើរ ដោយសារមិនជៀសឡានមេកើយរបស់គេ ! បើសិនករណីនេះជាការពិត ហួសបន្តិចហើយ

ភ្នំពេញ៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ មានគណនី Facebookមួយឈ្មោះ «គាំទ្រគណបក្សប្រជាជន ដើម្បីប្រជាជន » បានបង្ហោះនូវសកម្មភាពមួយ ដែលអ្នកបើកម៉ូតូ(អង្គរក្ស)ការពារមេ ឈានដល់យកជើងធាក់អ្នកធ្វើដំណើរ ដោយសារមិនជៀសឡានមេកើយរបស់គេ ! បើសិនករណីនេះជាការពិត ហួសបន្តិចហើយ អ្វីដែលអ្នកធ្វើបំពេញមុខចៅហ្វាយនាយ តែប៉ះពាល់សិទ្ធអ្នកដទៃ ជាអំពើមិនថ្លៃថ្នូរឡើយ ។

សារព័ត៌មានយើងខ្ញុំ សូមដកស្រង់ទាំងស្រុងពី គណនី Facebookមួយឈ្មោះ «គាំទ្រគណបក្សប្រជាជន ដើម្បីប្រជាជន » ដែលបានបង្ហោះ ហើយពិចារណាតាមការគួរចុះទាន !

មុននេះបន្តិចខ្ញុំ បានឃើញហេតុការមួយដែលកើតឡើងនៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ដែលបានជិះតាមឡានម៉ាក Roll Royce ពណ៌ខ្មៅ ដែលមានអង្គក្ស ចរឹកដូចជាជនពាល ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាតហើយបុរសពីរនាក់ដែលមានកាន់វិទ្យុទាក់ទងបានព្យាយាមជិះទៅគៀគាត់នៅខាងមុខ តែដោយសារជិះវ៉ាជែងមិនបានដោយសារគាត់នៅពីរមុខហើយជែងមិនផុតព្រោះគាត់ជិះយឺត ហើយក៌បានធាក់គាត់ពីក្រោយ និងចុះមករករឿងរកវ៉ៃគាត់គាត់ ហើយនិយាយថាជិះហ្នឹងមានមើលឡានគេទេ ខ្ញូំចង់សួរថាឡានមេគាត់ហ្នឹងជាឡានក្បួនឬផ្លូវហ្នឹងធ្វើសំរាប់តែពួកគាតជិះទេ? បើយើងចង់លឿនតាមមេកើយទេ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថាបងខ្ញុំសុំទៅមុនមួយដើម្បីតាមឡានមេ នេះជាសុជីវធម៌និងការគោរពអ្នកដ៏ទេ មិនមែនចរឹកពាលជិះគៀចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូអោយជៀសផ្លូវហើយរករឿងរកវ៉ៃគេនោះទេ។ ដូច្នេះសូមអជ្ញាធរមានសមត្ថកិច្ចជួយមើលនិងចំណាំផង និងសូមផ្តាំអស់លោកមួយចំនួនជួយមើលនិងបង្រៀនកូនចៅអោយមានសិលធម៌ ក្នុងការបើកបរផង សូមអរគុណ ៕

អត្ថបទដែលជាប់ទាក់ទង