Banner KNP Detail Top

បំបែកបានហើយ! សំណុំរឿងជនសង្ស័យជិះម៉ូតូដេញកាប់គ្នា បណ្ដាលឲ្យរបួស ស្រុកសូទ្រនិគម នៅសៀមរាប

បំបែកបានហើយ! សំណុំរឿងជនសង្ស័យជិះម៉ូតូដេញកាប់គ្នា បណ្ដាលឲ្យរបួស ស្រុកសូទ្រនិគម នៅសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី ១២ខែកក្កដាឆ្នាំ ២០២៣ នេះ ស្រាវជ្រាវរហូតទទួលជោគជ័យបំបែកករណី “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (កាប់នឹងកាំបិតបុ័ងតោ) “ ជិះម៉ូតូដេញតាមកាប់ជនរងគ្រោះចំកញ្ចឹងករបួសធ្ងន់ ដោយសារគំនុំ ធ្លាប់មានទំនាស់ជាមួយជនរងគ្រោះកន្លងមក ។


សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ :១.ឈ្មោះ ឆេង កក្កដា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ។២.ឈ្មោះ សុះ សំអាន (ហៅ អ៊ីត) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ។
សូមរំលឹកថា ករណីនេះ កើតហេតុនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២១:៣០នាទី នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ អ៊ួក ភាន់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ។ករណីនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតសម្ភារវត្ថុតាង (ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ចំនួន ០១គ្រឿង និង កាបិតបុ័ងតោចំនួន ០១ ប្រវែង ៣២សម) ហើយរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង