Banner KNP Detail Top

នារីជាជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វេីសកម្មភាពលួងលោមក្មេងៗ ដោះយកគ្រឿងអលង្ការ ខណៈដោះយកក្រវិលក្មេងស្រីម្នាក់បានហេីយ ប្រជាពលរដ្ឋឃេីញទាន់ក៏ចាប់

នារីជាជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វេីសកម្មភាពលួងលោមក្មេងៗ ដោះយកគ្រឿងអលង្ការ ខណៈដោះយកក្រវិលក្មេងស្រីម្នាក់បានហេីយ ប្រជាពលរដ្ឋឃេីញទាន់ក៏ចាប់


ភ្នំពេញ៖ កាលពី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នារីជាជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វេីសកម្មភាពលួងលោមក្មេងៗដោះយកគ្រឿងអលង្ការ ហើយខណៈដោះយកក្រវិលក្មេងស្រីម្នាក់បានហេីយត្រូវប្រជាពលរដ្ឋឃេីញទាន់ក៏ចាប់ប្រគល់ជូនសមត្ថកិច្ច នៅក្នុងភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


មុនពេលកេីតហេតុខណៈម្តាយកំពុងរវល់លក់ដូរដោយទុកកូនស្រីឱ្យរត់លេងនៅមុខផ្ទះ លុះមកដល់វេលាកេីតហេតុស្រាប់តែមាននារីជាជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ2HC-1076 មកឈប់និយាយលួមលោមកុមារីនោះ ហេីយបានដោះយកក្រវិលមាសពីក្មេងស្រីបានសម្រេច តែភ្លាមៗប្រជាពលរដ្ឋដែលនៅក្បែរនោះឃេីញទាន់ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។

ជនសង្ស័យឈ្មោះ ឈាង ស្រីលិន អាយុ២១ឆ្នាំ មុខរបរបម្រើការងារនៅភោជនីយដ្ឋានមួយកន្លែង ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកក្មេងស្រីរងគ្រោះអាយុ៣ខួប ហេីយក្រវិលមាសដែលជនសង្ស័យដោះយកនោះមានទម្ងន់៣ហ៊ុន ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការសាកសួរនិងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង