Banner KNP Detail Top

ពលរដ្ឋប្រុសស្រីចំនួន ១១ នាក់ ឃុំផ្លូវទូកនិងឃុំប្រឡាយមាស ស្រុកកំពង់លែង បានហូបមីឆាពុលចុក ពោះនឹងត្រូវបានបញ្ជូនមកសង្គ្រោះ

ខេត្តកំពង់ឆ្នាំង៖ នៅ ១៥និង ៣៥ នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំទាំងពីរនេះ ។
លោកបន្តថា កាលពីល្ងាច ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៣ ម៉ោង១៦ល្ចាច មានករណីចុកពោះ ក្អួត រាគ លក្ខណៈជាបណ្ដុំចំពោះប្រជាជនដែលរស់នៅក្នុងភូមិ ក្រងផ្តិល ឃុំប្រឡាយមាស និង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានហូបមីឆាដែលរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ។


ករណីនេះមានមនុស្សប្រុស ស្រី ក្មេង ចាស់ ចំនួន ១២នាក់មានរោគសញ្ញាស្រដៀងគ្នាគឺ ចុកពោះ រាគនិងក្អួត អស់កម្លាំង ។ អ្នករងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បញ្ជូនមកមន្ទីរពេទ្យខេត្តទាំង អស់ ដើម្បីសង្គ្រោះជីវិត។ ប៉ុន្តែក្នុងករណីនេះមិនមានអ្នកណាបាត់បង់អាយុជីវិតឡើយ។នគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុង ករណីនេះ មានអ្នករងគ្រោះចំនួន១២នាក់ ស្រី ៥ នាក់ (នៅក្នុងឃុំផ្លូវទូក៣នាក់ស្រី ២នាក់ ) ដឹងនៅក្នុងឃុំប្រឡាយ មាស៨ នាក់ ស្រី៣នាក់) ជនរងគ្រោះមានអាយុចាប់ពីអាយុ១៨ខែ ដល់៦៥ ឆ្នាំ សុទ្ធតែបានបរិភោគមីឆា(មីដុំសសៃមូល) ស្ត្រីឈ្មោះ មូល សុន អាយុ ៧០ ឆ្នាំរស់នៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែងបានរុញរទេះដើរលក់នៅក្នុងភូមិ ។តាមការស្រាវជ្រាវរបស់សមត្ថកិច្ច អ្នកចេ ញរោគសញ្ញាមុនគេ បានហូនមីឆានៅវេ លាម៉ោង ១៥ និង១៥នាទី និងចេញរោគ សញ្ញានៅម៉ោង ១៥ និង៤៥នាទី ល្ងាចថ្ងៃទី១៣ខែកក្កដា និងអ្នកផ្សេងទៀតបានហូបមីឆានៅចន្លោះម៉ោង ១៥ និង៣០នា ទី ទៅម៉ោង១៦ ល្ចាចនិង បានចេញរោគ សញ្ញានៅចន្លោះម៉ោង ១៦ ទៅម៉ោង១៧ ល្ងាច។ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រមូលសសៃមីដែលនៅសល់ដើម្បីយកមកវិភាគ រកមូលហេតុអោយបានច្បាស់លាស់។ ចំណែកស្ត្រីឈ្មោះ មូសុន អាយុ៧០ ឆ្នាំរស់នៅភូមិពាងខ្នងឃុំផ្លូវទូកជាអ្នកលក់មីឆា ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រល័យមាសឃាត់ខ្លួន រង់ចាំការសម្រេចពីថ្នាក់លើ។ដោយឡែកប្រធានមន្ទីរពេទ្យបង្អែលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះទូរសព្ទមិនចូល។
ក្រុមគ្រូពេទ្យកំពុងសង្គ្រោះព្យាបាលអ្នកជំងឺនៅក្នុងអាគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានឲ្យដឹងថា អ្នកជំងឺទាំងអស់មានអាការស្រួលបណ្តើរៗហើយនិងពុំមានអ្នកណារងគ្រោះធ្ងន់ទេ៕

អត្ថបទដែលជាប់ទាក់ទង