Banner KNP Detail Top

ឃាត់ជនសង្ស័យបីនាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប, កុំព្យូទ័រយួរដៃ ,ទូរស័ព្ទ)

ឃាត់ជនសង្ស័យបីនាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប, កុំព្យូទ័រយួរដៃ ,ទូរស័ព្ទ)

សៀមរាប ៖ ជនសង្ស័យបីនាក់ ត្រូវបាននគរបាលក្រុងសៀមរាប
ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប, កុំព្យូទ័រយួរដៃ ,ទូរស័ព្ទ)។


ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ដោយកម្លាំងនគរបាលក្រុងសៀមរាប ដដឹកនាំបញ្ជាផ្ទាល់ដោយលោកដា ចំរេីន អអធិការនគរបាលក្រុងសៀមរាប។
ជនសង្ស័យ ១-ឈ្មោះ រិទ្ឌ ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
២-ឈ្មោះ ភ័ក្ក សុផាន់ ហៅ ទិត្យ ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៣-ឈ្មោះ ហ៊ុន ប៊ុនហៀង ភេទប្រុស អាយុ២២ឆ្នាំមុខរបរលក់ដូរ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ករណីនេះនគរបាលដកហូតវត្ថុតាងបានរួមមាន៖
-ម៉ូតូ ១គ្រឿង -កុំព្យូទ័រយួរដៃ១គ្រឿង
-កាបូបស្ពាយ១៕

អត្ថបទដែលជាប់ទាក់ទង