Banner KNP Detail Top

នគរបាលស្រុកថ្មគោល យុវជនប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ០៤នាក់ នៅមូលដ្ឋាន

នគរបាលស្រុកថ្មគោល យុវជនប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ០៤នាក់ នៅមូលដ្ឋាន

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៧ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០៤នាក់ ១.ឈ្មោះ ហឿន ឡេះ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ២.ឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ៣.ឈ្មោះ ហឿត យីភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង និង៤.ឈ្មោះ សាង ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកៀនកែ២ ឃុំគោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង។ វត្ថុតាងចាប់បានមាន សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ករណីនេះ កម្លាំងនគរបាលស្រុកថ្មគោល បានធ្វើការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងធ្វើកិច្ចសន្យារួចអោយអាណាព្យាបាលធានាយកទៅអប់រំបន្ដនៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង