Banner KNP Detail Top

បង្រ្កាបឃាត់ខ្លួនមុខសញ្ញា រក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ ០៣នាក់

បង្រ្កាបឃាត់ខ្លួនមុខសញ្ញា រក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ ០៣នាក់

បាត់ដំបង៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី០៧ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ ១.ឈ្មោះ នុល នឿ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ២.ឈ្មោះ សន ឃុយអេ ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង៣.ឈ្មោះ ជន តឿន ហៅ តេវ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖


-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ១,១៥ក្រាម ។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-កាបូបលុយចំនួន ០១
-លុយខ្មែរចំនួន ៧៩,០០០៛ (ប្រាំពីរម៉ឺនប្រាំបួនពាន់រៀល)
-ម៉ូតូចំនួន ០១គ្រឿង ។
ករណីនេះ ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកមោងឫស្សី កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង