Banner KNP Detail Top

ប្រមូលជនអនាថា ជនប្រើប្រាស់ថ្នាំញៀន តាមទីសាធារណ:ជាច្រើននាក់ បញ្ជូនទៅអប់រំផ្លូវចិត្ត និងកាន់មណ្ឌលកែប្រែ នៅបាត់ដំបង

ប្រមូលជនអនាថា ជនប្រើប្រាស់ថ្នាំញៀន តាមទីសាធារណ:ជាច្រើននាក់ បញ្ជូនទៅអប់រំផ្លូវចិត្ត និងកាន់មណ្ឌលកែប្រែ នៅបាត់ដំបង

បាត់ដំបង: លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ក្រោម ផែនការណែនាំពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង កម្លាំងចម្រុះរបស់គណ:បញ្ជាការកងឯកភាព ក្រុង ខេត្ត បានចុះអនុវត្តប្រមូលជនជនអនាថា ជនវិកលចរិត ជនមានសតិមិនគ្រប់ និងជនញៀនសារធាតុញៀនឲ្យអស់ដេីម្បីយកទៅដាក់តាមមណ្ឌលស្តានិតិសម្បទា រួមចំណែករក្សាសណ្តាប់ធ្នាប់របៀបរៀបរយតាមទីសាធារណ: និងដេីម្បីលើកកម្ពស់សោភ័ណភាពក្រុងឲ្យប្រសេីរទាក់ទាញភ្ញៀវទេសចរណ៍ក្នុង និងក្រៅប្រទេសចូលមកទស្សនាលើទឹកដីដ៏ចំណាស់ខេត្តបាត់ដំបងកាន់តែច្រើនឡើងមួយកម្រិតថែមទៀត។
យុទ្ធនាការចុះប្រមូលប្រមូលជនអនាថាប្រុស ស្រី ជនវិកលចរិក ជនមានសតិមិនគ្រប់ និងជនញៀនសារធាតុញៀនក្នុងភូមិសាស្ត្រទីប្រជុំជនក្រុងដែលធ្វើឡើងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣នេះមានចំនួន ២៤នាក់ដើម្បីពិនិត្យរកសារធាតុញៀន និងបញ្ជូនទៅកាន់មណ្ឌលអប់រំពង្រឹងស្មារតី និងបញ្ជូនទៅមណ្ឌលកែប្រែផ្តាច់សារធាតុញៀន ផ្តល់ចំណេះដឹង បណ្តុះបណ្តាលជំនាញវិជ្ជាជីវ:កសាងជីវិតថ្មីរស់ក្នុងសង្គម។


ជនបាត់បង់ស្មារតី និងកម្លាំងពលកម្មទាំងអស់ ពិសេសជនបែកថ្នាំញៀនដដែលនេះកន្លងមកតែងតែបង្កអសន្តិសុខសង្គម បង្កការភ័យខ្លាចដល់សាធារណ:ជន ប្រមូលផ្តុំគ្នារស់នៅក្រោមស្ពាន ក្រោមដើមឈើសួនច្បារ វត្តអារាម ផឹកស្រាស្រែកឡូឡាប៉ះទៅដល់អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិយ៉ាងធ្ងន់ធ្ងរមិនអាចទទួលបាន។
ការចុះប្រមូលជនបាត់បង់ស្មារតីក្រោមការគាំទ្រយ៉ាងពេញទំហឹងពីមហាជនទូទៅនេះ បានបើកយុទ្ធនាការជាបន្តបន្ទាប់ ពិសេសចាប់តាំងពីឆ្នាំ ២០២២មក អាជ្ញាធរបានប្រមូលជនខាងលើមានចំនួនច្រើនរាប់រយនាក់ដែលខ្លះបានបញ្ជូនទៅកាន់មណ្ឌលជាតិស្តារនីតិសម្បទា ( កែវផុស ) ក្នុងខេត្តព្រះសីហនុ និងមួយចំនួនទៀតបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទាសង្គមកិច្ចខេត្តបាត់ដំបងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង